មណ្ដលគិរី៖ បុរសម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងពិធីមង្គលការកូនជនជាតិព្នង បន្ទាប់ពីផឹកស្រវឹងឈ្លួសកាប់ចាក់គ្នាបណ្តាលឲ្យ កាលពីវេលាម៉ោង ១រំលងអាធ្រាតុឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ។នគរបាលប៉ុស្តិ៍ឃុំមេម៉ងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ស៊ីម ផាណា ភេទប្រុស អាយុ៣០ ឆ្នាំ ជាជនជាតិព្នង។ ចំណែកអ្នករងរបួសធ្ងន់ ទី១-ឈ្មោះ ប៉ប់ ក្រាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិព្នង រងរបួសចំក្បាល១ កាំបិត និងឆ្អឹងជំនីរ១កាំបិត ទី២.ឈ្មោះ ឆន សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ របួសធ្ងន់ ។ អ្នករងរបួសស្រាល មានឈ្មោះ ឌឹម ប្លាល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិព្នង របួសស្រាល ឈ្មោះ ថាន ភារិ ជនជាតិខ្មែរ អាយុ២២ឆ្នាំ របួសស្រាល ជនរងគ្រោះទាំង ៥ នាក់ នៅភូមិកើតហេតុខាងលើ។បច្ចុប្បន្នជនរងគ្រោះដែលបាត់បង់ជីវិតត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកអ្នករងរបួសធ្ងន់ស្រាលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខ ភាពមេម៉ង់។ជនសង្ស័យសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវចាប់ខ្លួនបន្តរបន្ទាប់ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។



































