អគ្គីភ័យ​បាន​លេប​ត្របាក់​ឃ្លាំង​ខោអាវ​គីប បង្ករ​ភាព​ភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់

0

​ប៉ោយប៉ែត ៖ ឃ្លាំង​ស្ត​ប់​ខោអាវ​គីប​មួយកន្លែង ត្រូវបាន​ក្លាយជា​ចំណី​អគ្គីភ័យ ខណៈពេលដែល ម្ចាស់ផ្ទះ កំពុងតែ​ស​ម្រា​ន​លង់លក់​ស្កប់ស្កល់ ស្ថិតនៅ​ក្នុងភូមិ បា​លិ​លេ​យ្យ សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន ជ័យ កាលពី វេលា​ម៉ោង ៣.៣០​នាទី ទាបភ្លឺ ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៤​។​

​ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចែ មុំ អាយុ ២៩​ឆ្នាំ មានគ្រួសារ​ឈ្មោះ ប្រុស ក្រោយពី​អគ្គីភ័យ​បាន​ឆេះ យ៉ាង​សន្ធរ​សន្ធៅ​នៅ​ចំ​កណ្តាល ក្រុង​ប៉ោយប៉ែត រួចមក ក៏ត្រូវ​បាន​ម្ចាស់​អះអាង​និង​សណ្ឋាន​ថា ភ្លើង​បាន​ឆេះ​ខោ អាវ គីប​អស់​ប្រមាណ ១០០​គីប ដែល​សុទ្ធសឹងតែ ខោ អាវ ដែល​បំ​រ៉ុង​ដឹកយក​ចេញ ទៅ​លក់​នៅក្នុង ផ្សារ​ថៃ ។​ ​

ខណៈពេលដែល អគ្គីភ័យ​កំពុងតែ លេប​ត្របាក់​យ៉ាង​សន្ធរ​សន្ធៅ​នោះ គេ​សង្កេតឃើញ​មាន ការយកចិត្ត ទុកដាក់ ពី​សំណាក់ អាជ្ញាធរ និង​កំលាំង​សមត្ថកិច្ច​ជាច្រើន​នាក់ បាននាំគ្នា​ជួយ​អន្តរាគមន៍ នាំយក​រថយន្ត ពន្លត់អគ្គីភ័យ​ចំនួន​ពី​គ្រឿង ដែល​ទទួលបាន ពី​ក្រុមហ៊ុន ហ្កា​ស​ស៊ី​ណូ ហ្គ្រេ​ន​ដាយ​ម៉ុ​ន ១​គ្រឿង និង​ក្រុមហ៊ុន ហ្កា​ស​ស៊ី​ណូ ទ្រ​ពី​កា​ណា មួយគ្រឿង ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់ ក្រុង​ប៉ោយប៉ែត និង​អធិការ ប្រហែលជា អស់​សាំង​ទើបបានជា ពុំមាន​វត្តមាន​មកជួយ​ពន្លត់ ។​ ​

តាម​ការ​អោយដឹងពី​ប្រភព​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​ក៏​តែងតែមាន ហេតុ​ក​ការរំខាន​ដល់ ប្រជាពលរដ្ឋ នៅក្នុង​ក្រុង​ប៉ោយប៉ែត ដោយសារតែ មាន​ករណី ភ្លើង​រលត់​ជាច្រើនលើក ច្រើនសារ ដែល បណ្តាលមកពី មានការ​លួច​កាត់​ខ្សែភ្លើង ជាក់ស្តែង​នៅវេលា​ម៉ោង ៣ ក៏មាន​ភ្លើង​ដាច់​ជាច្រើនលើក លុះ ក្រោយមក​ក៏ ស្រាប់តែ​ស្រាប់តែ គេ​សង្កេតឃើញ មាន​អណ្តាតភ្លើង​ឆេះ ចេញពី​ឃ្លាំង​ស្ត​ប់​ខោ​អាជ​ជជុះ​តែម្តង ។​ ​

ចំណែក​ហេតុការណ៍ ភ្លើង​ឆេះ​នេះ ត្រូវបាន​រលត់ទៅវិញ ក្រោយពី​ប្រើប្រាស់​ទឹក​អស់​ជាច្រើន​ឡាន នៅវេលា ម៉ោង ៥.០០​នាទី ។​ ​ដោយ ដុំ សំបូរ ​DSCF9196 IMG_9211 IMG_9213 IMG_9214