ស្ទឹងត្រែង៖មានការបាញ់រំដោះឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ឆ្លងដែនចូកមកទឹកដីកម្ពុជាធ្វើសកម្មភាពដោះដូរ តែត្រូវបានកំលាំងអវុធហត្ថខេត្ត ធ្វើការតាមប្រម៉ាញ់ក្នុងភូមិសាស្ត្រស្រុកថាថាឡាបរិវ៉ាត់ រហូតដល់ទឹកដីខេត្តព្រះវិហារ ទើបធ្វើការឃាត់ខ្លួនបានម្នាក់ជាមួយគ្រឿងញៀន
ចំនួន២កញ្ចប់ធំប្រភេទមេតំហ្វេតាមីន(ICE)ចំនួន១៦៧៨,១ក្រាមកាលពីវេលាម៉ោង១៣និង៣៥នាទីរសៀលថ្ងៃទី២៤ខែកម្ភៈឆ្នាំ២០១៥នៅចំនុចភូមិក្បាលដំរី ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីអាវុធហត្ថបានអោយដឹងថាជនសង្ស័យជនជាតិឡាវមានគ្នា៥ទៅ៦នាក់ហើយម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះថៃ សាំងស៊ីវ៉ន ភេទប្រុសអាយុ៥៤ឆ្នាំមានទីលំនៅភូមិហៀង ស្រុក សុខ្វោ ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
មន្ត្រីអាវុធហត្ថបានបន្តអោយដឹងទៀតថាករណីឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ខាងលើកំលាំងជំនាញ បានការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែមកហើយ ដែលក្រុមឧក្រិដ្ឋជន តែងតែលបលួចធ្វើសកម្មភាពឆ្លងកាត់ តាមព្រំដែនចូលមកទឹកដីកម្ពុជា។នៅក្នុងការបង្ក្រាបនេះ ក៏មានការបាញ់រំដោះ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនផងដែរ តែដោយសារកំលាំអាវុធហត្ថមានការប្រុងប្រយ័ត្នខ្ពស់ទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានបានម្នាក់ រីឯបក្សពួកផ្សេងទៀតបានរត់គេចខ្លួន ជនសង្ស័យត្រូវបា
នបញ្ជូនមកទីបញ្ជាការកដរាជអាវុធហត្ថខេត្តធ្វើការសាកសួរ។
គ្រឿងញៀនត្រូវបានធ្វើតេស្តបឋមរកសាធាតុញៀនចំពោះមុខជនសង្ស័យនឹងមានការចូលរួមពីលោកប៉ែន សារ៉ាត់ព្រះរាជអាជ្ញារងផងដែរ។ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាវត្ថុតាងថ្នាំញៀន ដែលសមត្ថកិច្ចចាប់បានពិតជារបស់ខ្លួន ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យជនជាតិឡាវម្នាក់រួមនឹងងវត្ថុតាំងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន១៦៧៨,១ក្រាម ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង នាំខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃ២៥ខែកម្ភៈស្អែកនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕



































