បន្ទាយមានជ័យៈ អភិបាលស្រុកអូរជ្រៅខាងកម្ពុជា និងអភិបាលស្រុកងគោកធ្យូងប្រទេសថៃ បន្តប្រជុំជាថ្មីកាលពីថ្ងៃទី២៤ កុម្ភះ ២០១៥ នៅនិងសាលាស្រុកគោកធ្យូង និងបានចុះពិនិត្យនៅទីតាំងដែលត្រូវដណើរការបើកច្រក៤៣ និងននម៉ាក់មូន ។ ដែលការប្រជុំកើតមានឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អោយអាជ្ញាធរខេត្ត ធើ្វយ៉ាងណាពន្លឿនជាមួយភាគីថៃ បើកច្រក៤៣អោយបានឆាប់ ព្រោះថា រាប់ឆ្នាំមកហើយមិនអាចដំណើរការបើកច្រកបានទើបអាជ្ញាធរ ។
ក្នុងកិច្ចប្រជុំនេះភាគីទាំង២ មានលោក សាន ស៊ានហូ អភិបាលស្រុកអូរជ្រៅ និងលោក ម៉ាក់ផាក់ឌុនងានលឿ អភិបាលស្រុកគោកធ្យូង ដែលទើបតែតែងតាំងថ្មីដូចគ្នា ថានឹងបង្កើនកិច្ចសហប្រតិបត្តិការបើកច្រកនេះអោយមានដំណើរការនៅពេលខាងមុខឆាប់ ៗ ។
ចំពោះច្រក៤៣នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ា ដែលបានប្រកាសអភិបាលរងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ កុម្ភះ ២០១៥កន្លងទៅថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានកំពុងប្រែក្លាយព្រំដែនជាព្រំដែនសន្តិភាព សហប្រតិបត្តិការ ពាណិជ្ជកម្ម និងអភិវឌ្ឍ តែបែរជាច្រកព្រំដែន៤៣ ដែលស្ថិតនៅក្នុងស្រុកអូរជ្រៅត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃបានឯកភាពគ្នាក្នុងការបើកច្រកនេះមានរយៈប្រមាណជា១០ឆ្នាំមកហើយតែច្រនេះនៅតែមិនអាចដំណើរការបើកបាន ដូច្នេះលោក សូមអោយ
អាជ្ញាធរខេត្តធ្វើយ៉ាងណាជាមួយនិងភាគីថៃ ដំណើរការបើកច្រកនេះអោយបានឆាប់ ព្រោះថា បើរច្រកនេះដំណើរការបានវានឹងធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះមានភាពង៉ាយស្រួលក្នុងការដោះដូរទំនិញ និងធ្វើអោយព្រំដែននេះមានភាពអ៊ូរអរ និងអភិវឌ្ឍ ។
មានប្រភពខ្លះនិយាយថា ប្រហែលជាច្រកនេះត្រូវបានគេតម្រូវផលប្រយោជន៍ច្រើនទើបក្រុមហ៊ុនដែលទទួលខុសត្រូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រកនេះមិនមានលទ្ធភាព ផ្តល់ជូនឬក៏ប៉ះពាល់ប្រយោជន៍ស្ថាប័ណ្ណផ្សេង ហើយគាប់ជួនអភិបាលខេត្តជាច្រើនត្រូវបានផ្លាស់ប្តូរ ជំនួសអ្នកថ្មីបន្តបន្ទាប់ទើបធ្វើអោយច្រកនេះមិនអាចបើកបាន ៕



































