​មន្ត្រី​ជំនាញ​ស្នើ​ឲ្យ​អាជ្ញាធរ​ឃុំ ជួយ​ទប់ស្កាត់​ការកាប់​ព្រៃឈើ​របស់​រដ្ឋ​

0

​ស្ទឹងត្រែង​មន្ត្រី​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ស្នើ​ឲ្យ​មេឃុំ​ទូទាំង​ខេត្ត​ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​រុករាន​ដីព្រៃ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ព្រោះ​​មន្ត្រី​ជំនាញ​ស្នើ​ឲ្យ​អាជ្ញាធរ​ឃុំ ជួយ​ទប់ស្កាត់​ការកាប់​ព្រៃឈើ​របស់​រដ្ឋ​
​ស្ទឹងត្រែង​មន្ត្រី​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ស្នើ​ឲ្យ​មេឃុំ​ទូទាំង​ខេត្ត​ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​រុករាន​ដីព្រៃ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ព្រោះ​បញ្ហា ដីធ្លី​ដែល​ពិបាក​ដោះស្រាយ​កន្លងមក​ភាគច្រើន​មានការ​ចុះហត្ថលេខា​ទទួល​ស្គាល់​ពី​មេឃុំ​។​5.02.24_12.23
​ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥​របស់​រដ្ឋបាលខេត្ត ខេត្តស្ទឹងត្រែង​ថ្មីៗ​នេះ​លោក​ជាម​យូ​ដុង​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​បាន​លើកឡើងថា​៖​បញ្ហាដីធ្លី​រយៈពេល​កន្លងមក​មាន​ភាព​ស្មុ​គ្រ​ស្មាញ​យ៉ាងខ្លាំង ធ្វើ​ឲ្យ​គ្រប់​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់​ព​ន្ធ័ ពិបាក​ក្នុងការ​ដោះស្រាយ ដោយសារ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​មកសុំ​អាជ្ញាធរ​ភូមិ​ឃុំ​ដើម្បី​ស្នាក់នៅ ហើយ​នាំគ្នា​ទៅ​លួច​កាប់​រុករាន​ព្រៃ​យក​ដី​ដាំ​ដំណាំ ហើយ​មានការ​ចុះហត្ថលេខា​ទទួល​ស្គាល់​ពី​មេឃុំ​ផងដែរ​។​
​លោក​បញ្ជាក់ថា នេះ​ជា​ទង្វើ​ខុសច្បាប់ ដែល​ប្រជាពលរដ្ឋ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន ហើយ​មេឃុំ​ទាំងអស់​នៅ​ទូទាំង​ខេត្ត ក៏ត្រូវ​ចូលរួម​ទប់ស្កាត់​នូវ​បញ្ហា​ខាងលើនេះ កុំ​ឲ្យ​កើតមាន​បន្តទៀត​។​អញ្ចឹង​លោក​មេឃុំ​គាត់​ទៅ​មើល ទៅ​មើលទៅ​ឃើញ​ព្រៃ​ហ្នឹង​ដី​ហ្នឹង​វា​ស្អាត តែ​វា​មាន​ធ្យូង វា​មាន​គល់​អីហ្នឹង​ជា​ព្រៃ​ហើយ ប៉ុន្តែ​គាត់​

ថា​៖​មិនមែន​ព្រៃ​ហើយ​គាត់​ញ្ជា​ក់​ទៅ​ការបញ្ជាក់​ទៅលើ​លិខិត​ទិញដូរ​នេះ ហើយ​ធ្វើ​ឲ្យ​មាន​សកម្មភាព ការកាប់​រាន​ដី​ជា​បន្តបន្ទាប់​មិនចេះចប់ អញ្ចឹង​រហូតមកដល់​ម៉ោង​នេះ អញ្ចឹង​សូម​អ​ព្យា​ស្រ័យ​លោក​មេឃុំ​បើ​កន្លងមក​បាន​ចុះហត្ថលេខា​ឥឡូវ​សូម​បញ្ជាប់​ទៅ​ល្អ​ជាង​កុំ​ឲ្យ​វា​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​។​
​លោក​នួ​យ ប៊ុន​ធួ​យ​មេឃុំ​ស្តៅ ក្នុងស្រុក​សេសា​ន​បាន​ទទួលស្គាល់ថា​ប៉ុន្មាន​ឆ្នាំកន្លងមក​មាន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក និង​មកពី​ខេត្ត​ក្រៅ​មួយចំនួន បានមក​រស់នៅ​និង​កាប់​ព្រៃឈើ យក​ដី​សម្រាប់​បង្កបង្កើន​ផល ហើយ​អាជ្ញាធរ​ឃុំ​ក៏បាន​ទប់ស្កាត់​ផងដែរ ប៉ុន្តែ​មិនសូវមាន​ប្រសិទ្ធភាព​ទេ​។​ទាក់ទង​នឹង​បញ្ហា​ចុះហត្ថលេខា ផ្តល់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នោះ​លោក​មេឃុំ​អះអាងថា​៖​អាជ្ញាធរ​ឃុំ មិនមែន​សំរេច​តែម្នាក់ឯង​នោះទេ គឺមាន​មន្ត្រី​ជំនាញ​ភូមិបាល​និង​អាជ្ញាធរ​ពាក់​ព​ន្ធ័​

ផ្សេងៗ​ទៀត សហការគ្នា​ដោះស្រាយ​។​កន្លងមក​យើង​ធ្លាប់ធ្វើ កន្លង​ម៉ូ​យើង​ធ្លាប់មាន​ធ្វើ​អា​រឿង​ហ្នឹង​កន្លងមក​ក៏ប៉ុន្តែ សំខាន់​ដូច​ខ្ញុំ​ជា​មេឃុំ​ខ្ញុំ​យល់ថា បញ្ហាដីធ្លី​ជា​រឿង​មួយ​ដែល​ខ្ញុំ​នៅ​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ​ដែល​ដីធ្លី​ដែល​អាច​ចុះបញ្ជី​បាន គឺ​ដី​ស្របច្បាប់​ដី​លំនៅដ្ឋាន ដីចំការ​ដំណាំ​របស់​ប្រជាពលរដ្ឋ​នេះ គឺ​យើង​កន្លងមក​ឃុំ​បានធ្វើ​ការសហការ ជាមួយ​មន្ត្រី​ជុំនាញ​យើង​បាន​ចុះបញ្ជី យើង​បានធ្វើការ​បាន អ្វីដែល​យើង​ធ្វើ​មិនបាន​គឺ​ដី​ដែលជា​ដី​មួយ​គេ​ហៅថា​គំរប​ព្រៃឈើ ដី​របស់​រដ្ឋ​អាហ្នឹង​គឺ​ឲ្យ​រដ្ឋ​អ្នកចាត់ចែង​ឲ្យ​មន្ត្រី​ឲ្យ​ជុំនាញ​អ្នកចាត់ចែង​បើសិនជា​ឃុំ​យើង​ក៏​អត់​មានលទ្ធភាព​ទៅ​សោះ​ស្រាយ​បញ្ហា​អា​រឿង​ហ្នឹង​ដែរ​។​
​សូមបញ្ជាក់ថា​៖​ឆ្នាំ​២០១៤​កន្លងមកនេះ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាប​ករណី​ធ្វើ​សកម្មភាព​រុករាន​ដីព្រៃ​របស់​រដ្ឋ​ខុសច្បាប់​បាន​ចំនួន 4​ករណី​ឃាត់​ជនសង្ស័យ​បាន​ចំនួន​១៥​នាក់ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​និង​ដកហូត​ដី​យកមក​វិញ​បាន​ជាង​២១៥​ហិកតា​និង​សម្ភារៈ​បទល្មើស​ផ្សេងៗ​មួយចំនួនទៀត​។