កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង បានធ្វើការរិៈគន់ថាៈ អាជ្ញាធរក្រុងដូចជាពុំមានសមត្ថភាពអោយផ្ទះប៉ុន្មានល្វេង នៅមុខការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យភ្នែកខេត្តកំពង់ឆ្នាំង យកចំណីផ្លូវ ដាក់តាំងឥវ៉ាន់លក់ ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ និងធ្វើអោយអស់ផ្លូវសម្រាប់
អ្នកថ្មើជើងធ្វើដំណើរ និង លើសពីនេះទៅទៀតការដាក់តាំងលក់របៀបនេះបង្ករអោយស្ទះចរាចរណ៏ ជាញឹកញាប់និងកន្លងមកបង្កអោយមានគ្រោះថ្នាក់ដល់ជិវិតមនុស្សទៀតផង ។
ផ្ទះនេះកន្លងមកអាជ្ញាធរក្រុង និងសមត្ថកិច្ចជំនាញរៀបចំសណ្តាប់ធ្នាប់ បានចុះមកពន្យល់ណែ នាំ ជាច្រើនលើកច្រើនសារហើយនៅតែមិនស្តាប់ឡើយ ដែលរយៈកាលកន្លងមកផ្ទះទាំង២ខាងលើបានបង្កអោយបាត់បង់សោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ក្នុងក្រុងមានការ
ស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៏ដោយសាររថយន្ត ធំៗឈប់ទិញទំនិញនៅពេលថ្ងៃនិងយប់។ថ្មីៗនេះអង្គការចៃការរបស់ជប៉ុនបានធ្វើផ្លូវថ្មីនិងបានក្រាលការ៉ូឡាលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ប៉ុន្តែផ្ទះទាំង២ខាងលើបានយកចិញ្ចើមផ្លូវដែលក្រាលការ៉ូឡា ដាក់តាំងទំនិញលក់យ៉ាងរំភើយ ដោ យដាក់តាំងលក់ទំនិញបើមួយលានចេញមួយទៀតដាក់លានចេញតាមដែរមិនអោយចាញ់ឈ្នះគ្នាឡើយ ទីបំផុតចិញ្ចើមផ្លូវសម្រាប់ថ្មើជើងបានបាត់អស់តែម្តង។
កន្លងមកមុខផ្ទះលក់ដូរខាងលើនេះ ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៏ បង្ករអោយមានមនុស្សស្លាប់ព្រោះតែការឈប់របស់រថយន្តធំៗដែលឈប់សងខាងផ្លូវហើយអ្នកបើកបររថយន្តបានបាញ់នោមដាក់របងមន្ទីរពេទ្យឆ្អេះស្អុយទៀតផង និងថ្មីៗនេះមានរថយន្តធន់ធំរបស់ស្រាបៀរអង្គរបានបុករថយន្តកាម៉ាស្សសណ្តោងរ៉ឺម៉ក បង្កអោយស្ទះចរាចរណ៏កណ្តាលយប់ទៀតផង។
ដោយឡែកកន្លងមកអាជ្ញាធរមូលដ្ឋាន បានខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង ដោយផ្ទះខ្លះបានទាំងកាត់សំយាបដំបូលលយលានចេញក្រៅចេញទៀតផង តែសម្រាប់ផ្ទះទាំង២ខាងលើ សមត្ថកិច្ចនិងអាជ្ញាធរធ្លាប់ព្រមាននិងពិន័យញឹកញាប់ប៉ុន្តែបានតែមួយភ្លែតរួចក៏ចេញសកម្មភាពអាធិបតេយ្យដដែល។
ប្រជាលរដ្ឋបានសំណូមពរជាថ្មីដល់អាជ្ញាធរខេត្តសូមមានវិធានការលើផ្ទះដែលយកចំណីផ្លូវ សម្រាប់ថ្មើរជើង ដែលក្រាលដោយការ៉ូឡាយ៉ាងស្អាត ដាក់តាំងលក់ទំនិញខាងលើនេះផង ព្រោះក្រៅពីធ្វើអោយបាត់បង់ផ្លូវថ្មើជើង សណ្តាប់ធ្នាប់ និងបង្ករគ្រោះថ្នាក់ចរាចរណ៏ គឺនៅមានបង្ករការរំខានដល់អ្នកជម្ងឺដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យជិតនោះទៀតដែរ៕



































