​ផ្សារ​ព្រៃ​ខ្មែរ​អ្នកលក់ដូរៗ​ស្ទះ​ផ្លូវលំ​ខាងត្បូង​ផ្សារ​អាជ្ញាធរ​មិន​ខ្វាយខ្វល់​ប្រជា​ ​ពលរដ្ឋ​ភ័យព្រួយ​ពេល​មាន​គ្រោះ​អគ្គីភ័យ​រថយន្ត​ចូល​ជួយ​មិនបាន​

0

​កំពង់ឆ្នាំង​៖​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ការលក់ដូរ​របស់​អ្នកផ្សារ​ព្រៃ​ខ្មែរ​នៅលើ​ផ្លូវលំ​ប៉ែក​ខាងត្បូង​ផ្សារ​បានដាក់​រាន​និង​ឆ័​ត្រ​លក់ដូរ​បង្ក​អោយ​ស្ទះផ្លូវ​ធ្វើ​ច​រា​រណ៍​មិន​រួច បើ​មាន​ភ្លើង​ឆេះ​ផ្ទះ​ឡានទឹក​មិនអាច​ជួយ​ពួកគាត់​បាល​ឡើយ ស្នើសុំ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​និង​អាជ្ញា​​ធរ​ឃុំ ស្រុក​ជួយ​ដោះស្រាយ​ផង​។​
​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវលំ​ផ្នែក​ខាងត្បូង​ផ្សារ​ព្រៃ​ខ្មែរ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ​ជា​ច្រើ​នាក់​ត្អូញត្អែរ​បាន​សម្តែង​ក្តីកង្វល់​អោយដឹងថា​៖​ជាង​១​ឆ្នាំ​កន្លងមកនេះ​នៅក្នុង​អាណត្តិ លោក ឈឹម វុ​ឌ្ឍា អភិបាលស្រុក​រលាប្អៀរ​ចាស់ មិនបាន​a3

ខ្វាយខ្វល់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​ជាក់ស្តែង​បានធ្វើអោយ​ការលក់ដូរ​យ៉ាង​អាណ​ធិប្បតេយ្យ​របស់​អ្នកផ្សារ​ព្រៃ​ខ្មែរ​កាន់តែ​រាលដាល​ឡើង ធ្វើអោយ​ស្ទះ​ផ្លូវលំ​ផ្នែក​ខាង​ប្រមាណ​២០០​ម​បើកបរ​ម៉ូតូ​និង​រថយន្ត​មិន​រួច ដែល​បញ្ហា​នេះ​ពួកគាត់​មាន​ក្តីកង្វល់​ថា ប្រសិនបើ​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​រថយន្ត​អគ្គីភ័យ​មិនអាច​ចូល​ជួយសង្គ្រោះ​បានឡើយ ពួកគាត់​ស្នើសុំ​

អាជ្ញាធរ​ស្រ​ឃុំ និង​លោក សោម វឺ​ន ជា​អភិបាលស្រុក​ថ្មី ជួយ​រៀប​សណ្តាប់​លក់ដូរ​អោយមាន​រៀប​រៀបរយ​ផង​។ គឺ​សំណូមពរ​ទុក​ត្រូវ​ទុក​ផ្លូវ​អោយ​ម៉ូតូ​និង​រថយន្ត​អាច​បើកបរ​ចេញចូល​បាន​នៅតាម​ផ្លូវលំ​ជុំវិញ​ផ្សារ​ព្រៃ​ខ្មែរ ពិសេស​ផ្លូវលំ​ខាងត្បូង​ផ្សារ​តែម្តង​ដែល​ចេញចូល​មិន​រួច​ឡើយ​។​
​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថា​៖​អ្នកលក់ដូរ​តាម​រាន​មួយចំនួន​បច្ចុប្បន្ន មិន​ត្រឹមតែ​ល​
​ដូរ​ឥត​សណ្តាប់ធ្នាប់ គ្មាន​អនាម័យ​នោះទេ ថែមទាំង​ពួកគេ​បាននាំគ្នា​លក់ដូរ​រាន​នៅ​ជុំវិញ​តាម​
​ផ្លូវលំ​ជុំវិញ​ផ្សារ​តាម​ទំនើងចិត្ត​ទៀតផង ដែល​ពីមុនមក​អាច​លក់ដូរ​រាន​មួយៗ​ក្នុងតម្លៃ​តែ​៣០០
​ទៅ​៥០០​ដុល្លា​ប៉ុណ្ណោះ ឥឡូវ​គឺ​លក់​តៗ​គ្នា​បាន​ក្នុងតម្លៃ​ពី​៧០០​ទៅ​១០០០​ដុល្លា​ឯណោះ​។​ករ​
​ណី​នេះ​គេ​មិនដឹងថា លោក​មេឃុំ លោក​អភិបាលស្រុក និង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ព្រៃ​ខ្មែរ​បាន​ជ្រាប​ឬ​មិនបាន​ជ្រាប​នោះទេ​។​
​ ​ដោយឡែក​ប្រជាពលរដ្ឋ​ជា​អ្នកលក់ដូរ​តាម​រាន ឬ​កម្រាល​ក្រាល​ដី​មួយចំនួន​ក៏បាន​លើក​
​ឡើង​ផងដែរ​ថា​៖​ពួកគាត់​នៅតាម​ជនបទ​យក​បន្លែបង្កា​មក​លក់ដូរ​ពេលព្រឹក​តាមផ្លូវ​លំ​ជុំវិញ​ផ្សា​
​រ​តែ​១​ម៉ោង​២​ម៉ោង​ប៉ុណ្ណោះ​ពេល​លក់​អស់​ទៅផ្ទះ​វិញ​ហើយ ដូច្នេះ​បើ​មិនអោយ​គាត់​លក់ដូរ​នៅតាម​ចិញ្ចើម​ផ្លូវលំ​នេះ តើ​អោយ​គាត់​ទៅ​លក់ដូរ​នៅទីណា​។​បញ្ហា​នេះ​ពួកគាត់​ក៏​សំ​ណូ​រពរ​សុំ​a1
​អោយ​អាជ្ញាធរ​ឃុំ និង​ស្រុក​ជួយ​ដោះស្រាយ​រក​កន្លែង​អោយ​គាត់​បាន​លក់ដូរ​ផង​។​
​ ​ទាក់ទង​និង​រឿងនេះ​អ្នកយកព័ត៌មាន​យើង​បាន​លោក សោម វឺ​ន នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ លោក​បាន​បញ្ជាក់ថា​រឿងនេះ​អាជ្ញាធរ​ស្រុក​បានរៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​រួច​ម្តង​ហើយ​តែ​ពេលនេះ​ការលក់ដូរ​ឥ​សណ្តាប់ធ្នាប់​បានកើត​មាន​វិញ នៅ​អាទិត្យ​ក្រោយ​លោក​និង​រៀន​ចំ​សណ្តាប់ធ្នាប់​លក់ដូរ​នេះ​ម្តងទៀត​ជូន​ប្រជាពលរដ្ឋ​៕