ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ហើយប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីជនរួបនោះបានធ្វើសកម្មភាពចួលផ្ទះប្រជាពលរដ្ឋមួយកន្លែងហើយបំណងលួចទ្រព្យសម្បត្តិតែត្រូវម្ចាស់គេទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យឈ្មោះមុំ ប៉េវ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទំនបទឹក ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសំលេងមនុស្សបើកទ្វាច្រកខាងមុខ ដោយមានការសង្ស័យក៏បានចេញមកមើលស្រាប់តែឃើញជនសង្ស័យឈ្មោះមុំ ប៉េវ កំពុងធ្វើសកម្មភាពបំរុងលួចទ្រព្យសម្បត្តិ ភ្លាមនោះក៏បានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់នាក់ជិតខាងចេញមកអន្តរាគមន៍ចាប់បានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងនាំជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីសាកសួបន្ត៕




































