​ជនរងគ្រោះ ៨ នាក់​ត្រូវបាន​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​នៅក្នុង​សាធារណៈរដ្ឋ​ឆេ​ក

0

​យោងតាម​ប្រភពពី​ក្រុមមន្ត្រី​អាជ្ញាធរ​ក្នុង​តំបន់ បានឱ្យដឹងថា ខ្មាន់កាំភ្លើង​ម្នាក់ បាន​បើក​ការ​វាយ​បាញ់ប្រហារ​ក្នុង​ភោជនីយ៍ដ្ឋាន​មួយកន្លែង ស្ថិតនៅ​ភាគ​ខាង កើត​ទីក្រុង Uhersky Brod កាលពី​រសៀល​ថ្ងៃ អង្គា​រ៍ ម្សិលមិញ​នេះ ដោយ​ជាល​ទ្ធ ផល​នោះ មាន​មនុស្ស ៨ នាក់​បាត់​បង់ជីវិត នា​មុនពេល​ជនសង្ស័យ​បាញ់សម្លាប់ ខ្លួនឯង ។​2
​ស្របពេល​ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សាធារណៈរដ្ឋ​ឆេ​ក លោក Milan Chovanec បានបញ្ជាក់​បន្ថែមថា ខ្មាន់កាំភ្លើង​មាន​វ័យ​ប្រហែល ៦០ ឆ្នាំ​រូប នោះ ជា​បុរស​រស់នៅក្នុង​តំបន់​កើតហេតុ ហើយ​ការវាយប្រហារ​មួយ​នេះ ក៏​មិន មែន​ជា​អំពើរ​ភេ​វរ​កម្ម​នោះដែរ ។​4
​សូមបញ្ជាក់ថា មាន​មនុស្ស​ប្រមាណ ២០ នាក់​បាន​ស្ថិតក្នុង​ហេតុការណ៍​បាញ់ ប្រហារ​នៅ​ភោជនីយដ្ឋាន​មួយ​នោះ ដោយ​សាក្សី​នឹង​កន្លែង​ហេតុ​ម្នា​ក់បាន​អះអាង ថា ជនបង្ក​បាន​បាញ់​អស់​គ្រាប់កាំភ្លើង ២៥ គ្រាប់​នា​មុនពេល​ធ្វើអត្តឃាត​ខ្លួនឯង ៕​3 1