ប្រជា​ពល​រដ្ន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​អគ្គិសនី​ក្នុង​ខេត្តកំពង់ធំ​ធ្វើការ​ផាកពិន័យ​មិន​សម​ហេតុផល​

0

​កំពង់ធំ​=​ប្រជា​ពល​រដ្ន​រាប់ពាន់​គ្រួសារ​ទូទាំង​ខេត្តកំពង់ធំ​ដែល​បាន​ប្រើប្រាស់​ភ្លើងអគ្គិសនី​មានប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ភ្លើងអគ្គិសនី​ដែល​បានធ្វើការ​ផាកពិន័យ ជា​ទឹកប្រាក់ ក្នុង​១​វិក័យប័ត្រ ពី​១០០០០​រៀល​ទៅ​១២០០០​រៀល ការធ្វើ​បែបនេះ​ប្រជា​ពល​រដ្ន​ខឹងសម្បា

Image52

ឈ្លោះប្រកែក​គ្នា​និង​និយាយ​ត​គ្នា​ពេញ​ទាំង​ក្រុង​ស្ទឹងសែន​។​
​តាម​ប្រភព​ព​ត័​មាន​ពី​ប្រជា​ពល​រដ្ន​បានអោយដឹងថា ក្នុង​វិក័យប័ត្រ កំណត់​ថ្ងៃទី​២០​ទើប​ផុតកំណត់​ថ្ងៃ​បង់លុយ​តែដោយសារ​ប្រជា​ពល​រដ្ន​មមាញឹក​ក្នុង​ការងារ​ប្រកបមុខរបរ​រកស៊ី​ចំពេល​ចូលឆ្នាំ​ចិន​ផង អ្នកខ្លះ​បាន​យកលុយ​ទៅ​បង់​ដែរ​តែ​ចំ​ពេលដែល​កន្លែង​ទទួល​លុយ​បង់​ភ្លើង​មិន​ធ្វើការ​ហើយ​បន្ទោស​ប្រជា​ពល​រដ្ន​ថា​មិន​យកលុយ​ទៅ​បង់ ត្រង់​កន្លែង​ខ្លួន​អត់​ធ្វើការ​ម៉ិច​មិន​គិត​ផង រួច​យក​ឡេះ​ធ្វើការ​ផាកពិន័យ​១០០០០​រៀល ជា​ថ្នូរ​ក្នុងការ​ភ្ជាប់​ចរន្ដ​ឡើងវិញ ទង្វើ​បែបនេះ​ធ្វើអោយ​មហាជន​ទូទៅ​បាន​រឹះ​គន់​ចំពោះ​ក្រុមហ៊ុន​អគ្គិសនី ដែល​មិនចេះ​អធ្យាស្រ័យ​ដល់​ប្រជា​ពល​រដ្ន​ក្រីក្រ តែ​ចំពោះ​អ្នកមាន​លុយ​មិន​អី​នោះ ទេ ក្នុងការ​ផាក់ពិន័យ​នេះ​ធ្វើ​តែ​ប្រជា​ពល​រដ្ន​ស្លូតត្រង់​តូចតាច​តែ​ចំពោះ​អ្នកមាន​ប៊ុន​ស័ក្ក​គឺ​មិន​ហ៊ាន​ផាក​នោះទេ ។​

Image52
​ក្នុងនោះដែរ​មហាជន​បាន​រឹះ​គន់​ថា ក្រុមហ៊ុន​ភ្លើងអគ្គិសនី​នេះ​ថា​បាន​បង្កើត​កន្លែង​បង់លុយ​តែមួយ ពេល​ប្រជា​ពល​រដ្ន​មក​បង់លុយ​ច្រើនសន្ធឹក​សន្ធាប់​ធ្វើអោយ​កកស្ទះ និង​យឺត​យ៉ា​ត​ដោយ​ការ​រងចាំ​យូរពេក អ្នកខ្លះ​ត្រឡប់ទៅផ្ទះ​វិញ ថ្ងៃ​បន្ទាប់ ចំពេល​ថ្ងៃ​សៅរ៍​កន្លែង​បង់លុយ​ធ្វើការ​តែ​១​ព្រឹក​ធ្វើអោយ​អ្នកខ្លះ​បាន​បង់​ខ្លះ​មិនបាន​បង់ នេះ​ជា​ឡេះ​ដែល​ក្រុមហ៊ុន​ភ្លើងអគ្គិសនី​ធ្វើការ​ផាកពិន័យ ត្រង់​ភ្លើង​ឡើង​ចុះ ដាច់​១​ថ្ងៃ​១០​ដង ខូច​ខាត់​របស់របរ​ប្រជា​ពល​រដ្ន​មិនឃើញ​សង់​ប្រជា​ពល​រដ្ន​ផង ក្នុងនោះ​ក៏​សំណូមពរ​អោយ​បង្កើត​កន្លែង​បង់លុយ ១ ឬ​២​កន្លែង​កុំអោយ​មានការ​កកស្ទះ កុំអោយ​មាន​ឡេះ​ក្នុងការ​ផាក់​នេះ​ទៀត​។​Image52
​លោក ចន្ថា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តកំពង់ធំ​បាន​ប្រាប់អោយដឹង​ថា​ក្នុង​ច្បាប់​របស់​អគ្គិសនី​កម្ពុជា​បានសរសេរថា​ក្នុង​បន្ទាប់ពីរ​អតិ​ជន​ទទួលបាន​វិក័យប័ត្រ​ភ្លើង​រយះពេល​៧​ថ្ងៃ​អត់​ទៅ​បង់​នោះ​គឺ​ខាង​ក្រុមហ៊ុន​មាន​សិទ្ធ​ផាកពិន័យ​ចំនួន​មិន​លើសពី​១០០០0​រៀល​ទេ តែ​ប្រជា​ពល​រដ្ន​សំណូមពរ​អោយ​ក្រុមហ៊ុន​ភ្លើង អគ្គិសនី​យោ​យល់​អា​ធ្យា​ស្រ័យ ដល់​ប្រជា​ពល​រដ្ន​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ផង​តែ​ចំពោះ​អ្នកមាន​លុយ​មិន​អី​ទេ​៕ ប៊ុន​រិទ្ធី​