រាជធានីភ្នំពេញ៖ នារីរកស៊ីផ្លូវភេទម្នាក់និងជើងកាងម្នាក់ត្រូវបានសមត្តកិច្ចប៉ុស្តិ៍ទួលសង្កែធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង22និង00 នាទីថ្ងៃទី24 ខែមិនា ឆ្នាំ2014 តាមបណ្ដោយផ្លូវលេខ70 ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យទាំង2នាក់ព្រមទាំងបក្សពួកធ្វើសកម្មភាពលួចកាបូបលុយរបស់គេ។
ជនសង្ស័យដែលត្រូវបានសមត្តកិច្ចធ្វើការឃាត់ខ្លួនចំនួន2នាក់នោះទី1. ឈ្មោះ កង់ ណារិទ្ធ ភេទប្រុស អាយុ34 ឆ្នាំមុខរបរកាងស្រី ស្នាក់នៅផ្ទះជួលលើផ្លូវរថភ្លើង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី2.ឈ្មោះ ផន់ សុជាតិ ភេទស្រី អាយុ32ឆ្នាំមុខរបររកសីុផ្លូវភេទ ស្នាក់នៅជាមួយគ្នា។
ចំណែកជនរងគ្រោះដែលត្រូវបានក្រុមស្រីរកសីុផ្លូវភេទលូកយកកាបូបលុយទាំង2នាក់នោះទី1.ឈ្មោះ នឹម សុផាន់ នី ភេទប្រុស អាយុ 25ឆ្នាំមុខរបរជាងឈើ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី2.ឈ្មោះ នឹម ចិន្ដា ភេទប្រុស អាយុ32ឆ្នាំមុខរបរជាងឈើ ត្រូវជាបង មានស្រុកកំណើតនៅភូមិថ្មកែវ ឃុំត្រាំងកក់ ស្រុកត្រាំងកក់ ខេត្តតាកែវ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះទាំង2នាក់បានចេញពីផឹកសីុនៅម្ដុំគល់ស្ពានជ្រោយចង្វាត្រើយខាងកើតបានជីះម៉ូតូម៉ាកសេ125 ពណ៍ខ្មៅឌុបគ្នា2នាក់បងប្អូនត្រឡប់ទៅផ្ទះវិញក្នុងទៅដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានឈប់ម៉ូតូដើម្បីចុះជុះនោមពេលដែលជនរងគ្រោះម្នាក់ឈប់បំរុងនិងដើរទៅនោមស្រាប់តែមាននារីរកសីុផ្លូវភេទ4នាក់ដែលឈរចាំហៅមូយនៅកន្លែងនោះបានដើរមកចាប់អោបរឹត
ជនរងគ្រោះទាំង2នាក់ហើយក៍បានធ្វើសកម្មភាពលូកកាបូបលុយរបស់ជនរងគ្រោះពេលនោះជនរងគ្រោះដឹងខ្លួនក៍បានចាប់ស្រវាចាប់ជនសង្ស័យបានម្នាក់ក្នុងចំណោម4នាក់ចំណែកនារីរកសីុផ្លូវភេទចំនួន3នាក់ទៀតបានរត់គេចខ្លួនបាត់ពេលដែលជនរងគ្រោះកំពុងតែប្រតាយប្រតប់គ្នាជាមួយនិងនារីរកសីុផ្លូវវភេទម្នាក់នោះស្រាប់តែមានជនសង្ស័យម្នាក់បាន
ជីះម៉ូតូមួយគ្រឿងម៉ាកស្តេប ពណ៍ក្រហម អត់ស្លាកលេខដែលគេស្គាល់ថា ជានាក់កាងស្រីបានជីះម៉ូតូមកឈប់ហើយបំរុងនិងរំដោះយកនារីរកសីុផ្លូវភេទនោះទៅតែត្រូវបានជនរងគ្រោះឃាត់ចាប់បានទាំង2គាប់ជួនពេលនោះសមត្តកិច្ចប៉ុស្តិ៍ទួលសង្កែដែលកំពុងជីះល្បាតបានឃើញក៍ចូលទៅសួរនាំពេលដែលដឹងរឿងហើយក៍ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង2នាក់នោះតែម្ដង។
បើតាមការអោយដឹងពីជនរងគ្រោះទាំង2នាក់បានអោយដឹងថា៖ លុយដែលត្រូវបាននារីរកសីុផ្លូវភេទលួចយកទៅនោះសរុបទាំងអស់ជិត80មឺុនរៀល។ ជនសង្ស័យទាំង2នាក់ត្រូវបានអធិការដ្ធាននគបាលខណ្ឌឬស្សីកែវកសាងសុំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕