រថភ្លើងដឹកអ្នកដំណើរប្រមាណ ៥០ នាក់មួយគ្រឿងបានជួបហេតុគ្រោះថ្នាក់រត់ ធ្លាក់ចេញពីផ្លូវស្ថិតនៅភាគខាងត្បូងរដ្ឋ កាលីហ្វ័រញ៉ា បណ្តាលអោយមនុស្ស ប្រមាណ ២៨ នាក់ទទួលរងរបួស ក្នុងនោះមាន ៤ នាក់កំពុងស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរ ។
យោងតាមប្រភពរបស់មន្ត្រីពន្លត់អគ្គីភ័យបន្ទាន់ក្នុងតំបន់ បានឱ្យដឹងថា នាមុន ពេលកើតមានគ្រោះថ្នាក់ខាងលើនេះ រថភ្លើងរងគ្រោះមានឈ្មោះថា Metrolink បានរត់ធ្លាក់ចេញពីផ្លូវ ហើយបានបន្តទៅបុកជាមួយរថយន្តដឹកទំនិញ និង រថ យន្តធនតូចជាច្រើនគ្រឿងផ្សេងទៀតកាលពីព្រឹកថ្ងៃ អង្គារ៍ ម្សិលមិញនេះ ក្នុង ទីក្រុង Oxnard ក្បែរនឹងរដ្ឋ Los Angeles ។
ស្របពេលជាមួយគ្នានោះ មន្ត្រីប៉ូលីសក្នុងតំបន់ក៏បានធ្វើការចាប់ខ្លួនអ្នកបើកបរ រថយន្តដឹកទំនិញបញ្ជូនទៅកាន់មន្ទីរឃុំឃាំង ដើម្បីសាកសួរចម្លើយពាក់ព័ន្ធនឹង ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់ខាងលើនេះផងដែរ ៕