ក្រចេះ ៖ ឈើធ្នង់ប្រមាណជាង៤០ដុំដែលឈ្មួញយកទៅលាក់ទុក ក្នុងចំការស្វាយចន្ទី ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ ស្រុកស្នួល ចាប់រឹបអូសបានកាលពី វេលាម៉ោង១២ ថ្ងៃ២៥ ខែកុម្ភះនេះ នៅចំណុចភូមិជើងឃ្លេរ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
បើតាមប្រភពពីមន្ត្រីម្នាក់បានឃ្សឹបថា ឈើធ្នង់ដែលសមត្ថកិច្ច ចាប់រឹបអូសបាននោះគឺជារបស់ មន្ត្រីប៉ូលីសឈ្មោះ កែវ វ៉ាត (ហៅ)វឿន ដែលថ្មីៗនេះទើបនិងទទួលតំណែងជា នាយប៉ុស្តិ៍រដ្ឋបាលឃុំកាបី ។
ប្រភពបន្តរថា មេឈ្មួញឈ្មោះ កែវ វ៉ាត (ហៅ)វឿន គឺជាអ្នកជំនួញឈើខុសច្បាប់ជាយូណាស់មកហើយ ដែលគេបានធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្ត ផ្ទាល់ខ្លួន និងមួយចំនួនទៀតទីញពីម៉ូតូ ដឹកយកទៅស្តុកទុកនៅក្នុងចំការស្វាយចន្ទី ក្បែរការាស់សាំងរបស់ខ្លួនៅចំណុចខាងលើ រហូតទល់តែបានច្រើន ទើបគេដឹកតាមរថយន្តកែឆ្នៃរចេញទៅលក់នៅប្រទេសវៀតណាម ។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆ្លូង បានអោយដឹងថា ឈើប្រមាណជាង៤០ដុំស្មើនិងជាង ត្រូវបានសមត្ថកិច្ច រឹបអូសយកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើ ស្នួល និងបានកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់។