​នគរបាល​ស្រុក​ព្រៃឈរ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ទូរ​សព្ទ័​ដៃ​និង​អាយ​ផេ​ត​អ្នក​ដ៏​ទៃ​

0

 

​ខេត្តកំពង់ចាម​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​កំលាំង​នគរបាល​ស្រុក​ព្រៃឈរ​ឃាត់ខ្លួន​នៅ​ម៉ោង​១២,២០​ថ្ងៃត្រង់​ទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ បន្ទាប់ពី​កោះហៅ​ឲ​ចូលខ្លួន​មក​បំភ្លឺ​រឿង​ជាប់ចោទ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​(​ទូរ​សព្ទ​និង​អាយ​ផេ​ត​)​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ហើយ​ការឃាត់ខ្លួន​នេះ​ក៏មាន​ការឯកភាព​ផ្នែក​ផ្លូវច្បាប់​ពី​លោក​តំណាង​អយ្យការ ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​ផងដែរ​។​image

​លោក កែវ ស៊ា​ង​ហ៊ាន់ អធិការនគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ​ដឹងថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ សុខ រតនា ហៅ ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ជាប់ចោទ​ពីបទ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ដែល​ប្រព្រឹត្តទៅ​កាលពី​វេលា​ចន្លោះ​ម៉ោង​១​ទៅ​ម៉ោង​២​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ចំណុច​លើផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​។​ចំណែក​ជនរងគ្រោះ​និង​ជាដើម​បណ្តឹង​មិនត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ​។​image(2)

​លោក​អធិការ​បានបញ្ជាក់​ឲ​ដឹងថា បន្ទាប់ពី​ឆែកឆេ​ទៅលើ​ជនសង្ស័យ​មាន​ភ​ស្ត៍​តាង​គ្រប់គ្រាន់​ហើយ ជនសង្ស័យ​រួម​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេ​ត្​image(1)