​អ​គី្គ​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​នៅ​ស្រុក​ត្បូងឃ្មុំ​សរុប​ខាតបង់​ជា​ប្រាក់​អស់​ជាង​២​មឺ​ុ​ន​ដុល្លា​

0

 

​ខេត្ត​ត្បូងឃ្មុំ​: ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ធ្វើរ​អំពី​ថ្ម​ក្រោម​ឈើ​លើ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​បំផ្លាញ​ទាំងស្រុង​។​​ហេ​ត​ការណ៍​នេះ​កើតឡើង​កាលពី វេលា​ម៉ោង ១១:៤៥ នាទី ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ភូមិ​ក្បាល​បឹង​សេះ ឃុំ​គរ​ស្រុក​-​ខេត្ត​ត្បូងឃ្មុំ ។​

​លោក សួស ស៊ា​ង​លី អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ​ដឹងថា មាន​ករណី គ្រោះថ្នាក់ អគ្គីភ័យ កើតឡើង បណ្តាល​ឲ្យ ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ឈ្មោះ ឡែ​ន ហុ​ឺ ភេទ ស្រី អាយុ ៣៤ ឆ្នាំ ដែលមាន ទំ​ហុំ ៧ ម៉ែត្រ គុណ​១២ ម៉ែត្រ សង់​អំពី​ឈើ ប្រក់​ក្បឿង ថ្ម​ខាងក្រោម​( ផ្ទះ​៣ ខ្នង​) ។​photo 3

​លោក​បន្ត​ឲ​ដឹងថា សរុប​ការ ខូចខាត បាត់បង់ របស់​ម្ចាស់ផ្ទះ រួមមាន​: ប្រាក់​ដុល្លា ចំនួន ២០០០$ មាស ៥ ហ៊ុន ផ្លាក​ទីន ៤ ជី និង​សំភារ​:  ប្រើប្រាស់​ផ្សេងៗ មួយចំនួនធំ សរុប ជា​ប្រាក់ ប្រមាណ ២០,០០០$ ។​photo 2
​លោក​អធិការ​ក៏បាន​បញ្ជាក់​ឲ​ដឹងថា មូលហេតុ នៃ​ការឆេះ គឺ​បណ្តាល មក ពី​ការ ឆ្លង​ចរន្ត​ន៍ អគ្គីសនី​។ ហេតុការណ៍​ឆេះ​នេះ​មិនបាន​រាលដាល​ដល់ផ្ទះ​ជិតខាង​នោះទេ​បន្ទាប់ពី​មាន​អន្តរាគមន៍​ជួយ យក​ទឹក​ជះ​ពន្លត់​ពី​ប្រជាពលរដ្ឋ​ជិតខាង ហើយក៏​មិន​បណ្តាល​ឲ​មាន​រងរបួស​ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​សត្វ​ឡើយ​៕photo 1