បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ទៅបុក​រថយន្ត​ហ៊ី​យាន់​ដាយ​ដឹក​ដី​ចំ​ពីក្រោយ​ពេញទំហឹង​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​

0


​ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​ខ​ណះ​ពេលដែល​កំពុង​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ មួយគ្រឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅបុក​ចំ​ពីក្រោយ​រថយន្ត​ហ៊ី​យាន់​ដាយ ដែល​កំពុង​ឈប់​ចត​ចំ​ពេញទំហឹង​បណ្តាលអោយ​មនុស្ស​និង​ម៉ូតូ​កៀប​ជាប់​ជាមួយនិង​កង់ រថយន្ត បែក​ខួរ​ហូរឈាម​ពេញ​ផ្លូវ​។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង ១០​នាទី​យប់ ថ្ងៃទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​គោក​ខ្សាច់ សង្កាត់​ពោងទឹក​ខណ្ឌដង្កោ​។z1
​បុរស​ដែល​បាត់បង់​ជីវិត​នោះ​មិនទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។
​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​ឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់ អត្តសញ្ញាណ​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​កណ្តាល 1J-7685 តាម​បណ្តោយ ផ្លូវជាតិ​លេខ​៣​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​z4

ចំណុចកើតហេតុ​ដោយសារតែ​ស្ថានភាព​ផ្លូវ​ងងឹត​ពេក​ព្រោះ​មិនមាន​ភ្លើង​បំភ្លឺ​ផ្លូវ​ដោយ​ខ​ណះ​នោះ​មាន​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ដឹក​ដី​មួយគ្រឿង​ក្បាល​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2539 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយសារតែ​រថយន្ត​នោះបាន​បែក​កង់ ក្រោយ​ផ្នែក​ខាងស្តាំ​ក៏​ឈប់​ចត​នៅលើ​ផ្លូវ​តែម្តង​z5

ហើយ​មិនមាន​បើកភ្លើង​សញ្ញា​សុំ​ផ្លូវ​ឡើយ​បន្ទាប់មក​បុរស​នោះ​ក៏​ជិះ​ចូលមក​បុក​ចំ​ពីក្រោយ​រថយន្ត​ហ៊ី​យាន់​ដាយ​នោះ​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​មនុស្ស​និង​ម៉ូតូ​កៀប​ជាប់​ជាមួយនិង​កង់​រថយន្ត​បែក​ខួរ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​z3
ក្រោយពេល កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ត្រួត​ពិន​ត្យ​ភ្លាមៗ និង​ប្រគល់​ទៅអោយ រថយន្ត​ដឹក​សព្វ​ដើម្បី​ដឹកយក​ទៅអោយ​ក្រុមគ្រួសារ​សព្វ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​។ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ បាន​សមត្ថកិច្ច​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​តាម​និ​ត្តិ​វិធី​ច្បាប់​៕