ភ្នំពេញ៖ គ្រាន់តែរឿងផឹកស៊ីស្រវឹងរួចទៅឈរបត់ជើងតូចនៅមុខផ្ទះសោះ បានធ្វើអោយមនុស្ស ២គ្រួសារ ដែរមានរបងផ្ទះនៅជាប់គ្នានោះឈ្លោះប្រកែកគ្នាបែកផ្សែង រហូតឈានដល់ផ្ទុះអំពើហិង្សា វាយតប់កាប់ចាកគ្នា ទៅវិញទៅមក បណ្តាលអោយភាគីទាំងសងខាងរងរបួសដេកពេទ្យ ទាំងអស់ ៧នាក់។ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៩នឹង៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិ៣ក្រុម១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
មនុស្ស២គ្រួសារដែលបានឈ្លោះប្រកែកគ្នារហូតឈានដល់ផ្ទុះហិង្សាវាយតបកាប់ចាកគ្នាទៅវិញទៅ មកបណ្តាល អោយរងរបួសទាំងសងខាង៧នាក់ខាងលើនោះ ក្រុមគ្រួសារទី១ មានឈ្មោះ មិន ឆេវ អាយុ៦៣ឆ្នាំ ជាឪពុក មុខរបររត់ម៉ូតូឌុប របួសបែក្បាលសន្លប់នៅក្នុងថ្លុកឈាម ទី២ ឈ្មោះ វ៉ន សាអែម អាយុ៥៨ ភេទស្រី ជាម្តាយ របួសក្បាល នឹងប៉ោងមុខមាត់តិចតួច ទី៣ឈ្មោះ មិន សុធា អាយុ៣៣ឆ្នាំ ជាកូនប្រុសទី២ មុខរបរត់ម៉ូតូឌុបដូចគ្នា (របួស
បែកក្បាល ហូរឈាមស្រោចពេញខ្លួននឹងរបួសម្រាដៃខាងឆ្វេង)ទី៣ឈ្មោះមិន សុភា អាយុ២៥ឆ្នាំ ជាកូនប្រុសទី៣ (របួសបែក ក្បាលនឹងខ្នង) ទាំង៤នាក់ស្នាក់នៅផ្ទះលេខ២២៧ ភូមិ៣ ក្រុម១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកភាគីម្ខាំងទៀតទី១ឈ្មោះរ៉ា អាយុ២៥ឆ្នាំ មិនរបមិនពិតប្រាដក (របួសបែកក្បាលដេរ៦ថ្នេរ)ទី២ឈ្មោះថូ ពិនាល់ អាយុ២៧ឆ្នាំ (បែកក្បាលដេរ២០ថ្នេរ) ទី៣ឈ្មោះ ពេជ្យ ពិសី អាយុ២៥ឆ្នាំ មុខរបនៅផ្ទះ (របួសដៃខាងឆ្វេងទី៤)
តាមការ អោយដឹងពីរបុរសឈ្មោះមិន សុធា អាយុ៣៣ឆ្នាំ ជាកូនប្រុសទី២ របស់ក្រុមគ្រួសារភាគីជម្លោះម្ខាំង ដែលជា ម្ចាស់ផ្ទះត្រូវគេមកឈរបត់ជើងតូចនៅមុខផ្ទះកើតជាជម្លោះហិង្សានោះ បានឲ្យដឹងថាមុនពេលកើតហេតុគាត់នឹង ក្រុមគ្រួសារ៣នាក់ទៀតមានឪពុកនឹងម្តាយរួមទាំងប្អូនប្រុសទី៣ បាននាំគ្នាអង្គុយជជែកគ្នារឿងរកស៊ីនៅមុខផ្ទះ ស្រាប់តែឃើញមនុស្សប្រុសស្រី៤ទៅ៥នាក់ដែលជាអ្នកជិតខាងមានផ្ទះជាប់គ្នានោះបាននាំគ្នាអង្គុយផឹកស៊ីនៅមុខផ្ទះ របស់ពួកគេ តែស្រែកឡូឡារំខានដល់ផ្ទះគាត់ជារៀងរាល់ថ្ងៃ នឹងចេះតែនាំគ្នាមកឈរ
បត់ជើងតូចដាក់ជញ្ចាំងផ្ទះ គាត់នឹងមានពេលខ្លះមកឈរបាញ់នោមដាក់មុខផ្ទះគាត់ថែមទៀត ហើយពេលឃើញពួកគេឈរនោមបែបនេះខ្ញុំ នឹង ក្រុមគ្រួសាររបស់ខ្ញុំតែងតែស្រែកប្រាប់ថាកុំមកឈរបាញ់នោមដាក់ជញ្ចាំងផ្ទះឬនោមដាក់មុខផ្ទះគាត់បែបហ្នឹងព្រោះវាធ្វើអោយជះក្លឹនឆ្អះស្អុយដល់ក្នុងផ្ទះគាត់ តែពួកគេទាំងនោះមិនដែលខ្វល់នឹងមិនស្តាប់ឡើយ រហូតដល់ថ្ងៃនេះ
ទើបម្តាយខ្ញុំ គាត់ទ្រាំលែងបានគាត់ក៏ស្រែកជេពួកគេទាំងនោះថា (ពួកអាឆ្កែរអស់ឯងនឹងអត់ខួរទេហ្អេសបានជាផឹកស៊ីស្រវឹង រួច មកឈរបាញ់នោមនៅមុខផ្ទះគាត់រហូតអញ្ចឹង)ស្រាប់តែពួកគេបានជេ.តវិញថា (ចុះមីឆ្កួតឯងនឹងមិនមែនឆ្កែរទេអីបាន ជាដើរជេគេបែបនេះពួកអញ់ឈឺនោមតែអញតើទើសក្បាលអីមីឆ្កួតឯង)ក៏បានកើតជាជម្លោះជេគ្នាទៅវីញទៅមក ស្រាប់តែពួកគេទាំងនោះបាននាំគ្នាយកដុំថ្ម គប់មកលើផ្ទះខ្ញុំនឹងម្តាយខ្ញុំហើយពួកគេបានហៅគ្នា
ប្រមាណ១០នាក់ ដោយខ្លះកាន់កាំបិតតាំងតោន ខ្លះទៀតកាន់ឈើជ្រុងនឹងខ្លះទៀតកាន់ដុំថ្មបានមកវាយម្តាយខ្ញុំដល់មុខផ្ទះ ឃើញ ដូចនោះឪពុកខ្ញុំរួមទាំងខ្ញុំនឹងប្អូនប្រុសម្នាក់ទៀតបានចូលទៅជួយម្តាយខ្ញុំក៏ត្រូវពួកគេវាយបណ្តាលអោយខ្ញុំនឹងប្អូនប្រុសត្រូវពួកកាប់នឹងវាយអោយបែកក្បាលហូរឈាមកក្លាក់ស្រោចពេញខ្លួនចំណែកឪពុកខ្ញុំវិញក៏ត្រូវពួកគេវាយអោយបែកក្បាលហូរឈាមសន្លប់បាត់មាត់ឈឹងឯលម្តាយខ្ញុំក៏ត្រូវពួកគេវាយ៣ទៅ៤ដៃ
បណ្តាលអោយប៉ោងមុខប៉ោងមាត់ បង្ក អោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង៤ទៅ៥នាក់ចុះមកអត្តរាគមន៍ទើបឆាកប្រយុទ្ឋនោះត្រូវបានបញ្ចប់បាត់ទៅ។តែបើតាមការអោយដឹងពីរលោកថូ ពិនាល់ អាយុ២៧ឆ្នាំ ជាភាគីម្ខាំងទៀត ដែរជាក្រុមផឹកស៊ី ជាទៅឈរបាញ់នោមនៅមុខផ្ទះគេនោះបានអោយវិញថា មុនពេលកើតរឿងរ៉ាវហិង្សានេះ ខ្ញុំនឹង
មិត្តភក្តិ៣នាក់ទៀត ក្នុងនោះមាននារីម្នាក់ផងបានជួបជុំគ្នា ហើយក៏អង្គុយផឹកស៊ីនៅមុខផ្ទះរបស់ពួកខ្ញុំទេ ដោយផឹកតាំងពីរម៉ោង៧យប់ រហូតដល់ម៉ោង៩យប់ ខ្ញុំក៏បានដើរទៅឈរបត់ជើងតូចនៅដីវាល់មួយកន្លែងក្បែរផ្ទះខ្ញុំទេ ស្រាប់លេចមុខអ៊ុំស្រីម្នាក់ ដែលមានផ្ទះនៅក្បែរខ្ញុំនោះគាត់បានចេញមកស្រែកជេពួកខ្ញុំដូចឆ្កែរដូចឆ្មារ រួចក៏បានយកចានកូម១មកគប់ចំ ខ្លួននារីម្នាក់ដែលកំពុងតែអង្គុយផឹកជាមួយខ្ញុំនោះបណ្តាលអោយចានកូមនោះបែកប្រ៉ាវពេញកន្លែងផឹកស៊ីរបស់ពួកខ្ញុំ ឃើញដូចពួកខ្ញុំក៏បានដើរទៅសួរគាត់ស្រាប់តែឃើញប្តីគាត់នឹង
កូនប្រុស២នាក់ទៀតបានទាញយកឈើជ្រុងមកវាយលើពួកខ្ញុំយ៉ាងចាស់ដៃ បណ្តាលអោយពួកខ្ញុំទាំង៣នាក់បែកក្បាលហូរឈាមស្រោចពេកខ្លួន ទើបពួកខ្ញុំទ្រាំក៏បាន វាយបកទៅវាយ ទៅមកប្រមាណ១០នាទីទើបឃើញមានប៉ូលីសប៉ុស្តិ៍បឹងសាឡាង៣ទៅ៤នាក់មកអត្តគមន៍ ទើបដោយធ្វើការឃាត់ភាគីទាំងសងខាងទើបឆាកប្រយុទ្ឋបានបញ្ចប់។ក្រោយពេលកើតហេតុ
ភាគីទាំងសងខាងដែល បានរងរបួសទាំង៧នាក់នោះបាននាំគ្នាទៅពេទ្យដើម្បីព្យាយាបាលរបួសរៀងៗខ្លួន រងចាំព្រឹកឡើងទើបដាក់ ពាក្បបណ្តឹងរៀងៗផងដែរ ចំណែកឯលប៉ូលីសវិញក៏កំពុងដុតដៃដុតជើងដើម្បីស្រាវជ្រាវចាត់ ការក្នុងរឿងហិង្សា នេះផងដែរ។


































