ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលតែងតែឆបោកគេតាមទូរស័ព្ទនិងអោយគេផ្ញើប្រាក់តាមគណនីវីនត្រូវបានជនរងគ្រោះ បោកវិញបាននិងចាប់ប្រគល់ខ្លួនអោយសមត្ថកិច្ច។ ហេតុការណ៍នេះកើតនៅវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃអង្គារិ៍ ទី២៤ខែកុម្ភៈ ចំនុចកើតហេតុនៅក្បែរនិងបេនឡានផ្សារថ្មី ស្ថិតក្នុង សង្កាត់ផ្សាថ្មី២ ខណ្ឌដូនពេញ។
ជនសង្ស័យមានឈ្មោះ គ្រិត ទីន អាយុ២៨ឆ្នាំ មុរបជាសន្តិសុខ ស្នាក់នៅមិនពិតប្រាកដ
ជនរងគ្រោះមានឈ្មោះ ឡាយ ឡេង មានឈ្មោះ ៥៨ឆ្នាំ មុខរបរ ជាយោធាកងពលលេខ៩ នៅខេត្តប្រាសាទព្រះវិហារ ស្នាក់នៅខេត្តព្រះវិហារ
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថានៅថ្ងៃទី២២ជនឆបោកម្នាក់នេះបានទូរស័ព្ទមកគាត់ហើយបានខ្លែងបន្លំជាកូនប្រុសរបស់គាត់ដោយបាននិយាយថាពុកពុកខ្ញុំជួបគ្រោះថ្នាក់ចរាចណ៍ ហើយឥឡូវខ្ញុំអត់មានប្រាក់សងគេតែហើយសមត្ថកិច្ចវាយខ្ញុំខ្លាំងណាស់បើគ្មានប្រាក់សងគេនោះទេ ពេលនោះគាត់ក៏គិតថាជាកូនរបស់គាត់ពិតមែន គាត់ក៏ផ្ញើរប្រាក់អោយជន
ឆបោកនោះ៥០ដុល្លា ក្រោយមក ជនឆបោកនោះបានទូរស័ព្ទមកទៀតតែបានទៀរប្រាក់គាត់ដល់ទៅ៥០០ដុល្លាគាត់ក៏បាននិយាយថាច្រើនចឹងគាត់ទៅរកពីណាមក បន្ទាបមកជនឆបោកនោះបាននិយាយទៀតថាអញ្ចឹង ២០០ដុល្លាក៏បានដែរបើមិនចឹងទេសមត្ថកិច្ចវាយខ្ញុំស្លាប់ហើយ តែក្រោយមកគាត់ថាចាំគាត់ទៅរកប្រាក់ សិនតែក្រោយមកគាត់ក៏បានទំនាក់ទំនងទៅ
កូនប្រុសរបស់គាត់បានគាត់ក៏បានដឹងរឿងថាអ្នកដែលទូរស័ព្ទមកគឺបោកគាត់ គាត់ក៏ប្រើអោយបងប្អូនរបស់គាត់ធ្វើជាអ្នកបើកឡានតាក់ស៊ី ហើយគាត់បាននិយាយជាមួយជនឆបោកនោះថាមិនបាច់ផ្ញើតាមគណនីវីនទេចាំគាត់ផ្ញើរលុយតាម តាកុងឡានតាក់ស៊ីអោយម៉ោង៧និង៣០នាទីអីឡានទៅដល់ភ្នំពេញហើយ និងបានអោយលេខទូរស័ព្ទតាកុងឡានទៅជនឆបោកនោះ
ជនឆបោកក៏បានយល់ព្រម ខណៈមកដល់វេលាម៉ោង៧និង៤០នាទីយប់ជនឆបោកនោះ ក៏បានទំនាក់ទំនងទៅតាកុងឡាន តែនៅពេលនោះជនឆបោកក៏បានមកទទួលលុយពីតាកុងឡានតែក៏ ត្រូវបងប្អូនជនរងគ្រោះចាប់បាននិងបញ្ចូនទៅអោយសមត្ថកិច្ចសង្កាត់ផ្សាថ្មី២ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់។


































