ខេត្តប៉ៃលិន៖ ក្មេងប្រុសម្នាក់ បានជិៈម៉ូតូចេញពីសាលារៀន ឡើងមកដល់ផ្លួវជាតិ ស្រាបតែត្រួវម៉ូតូមួយគ្រឿងទៀត ដែលបើកបរក្នុងស្ថានភាពស្រវឹង បុកពេញទំហឹង បណ្តាលឲ្យម៉ូតូទាំងពីរដួល ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់១ ស្រាល១ ។ ហេតុការណ៏គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ លើកំណាត់ផ្លួវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់ជិៈម៉ូតូម៉ាកស្កប់ពី ចេញពីសាលាតែម្នាក់ឯង លុះឡើងមកដល់ផ្លួវជាតិលេខ៥៧ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក់ឌ្រីម ស៊េរីឆ្នាំ២០១៣ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ទំនងជាស្រវឹងស្រា ជិៈរេចង្កូតពេញផ្លួវ ក្នុងទឹសដៅស្របគ្នាពីកើតទៅលិច លុះមកដល់
ចំណុចកើតហេតុក៏បុកជាមួយម៉ូតូយុវសិស្សនោះ បណ្តាលឲ្យដួលទាំងពីរគ្រឿង ចំណែកម្ចាស់ម៉ូតូបង្កសន្លប់និងកន្លែង ។ប្រភពបន្តថា៖ក្រោយពេលកើតហេតុគេឃើញប៉ូលីសចរាចរណ៏ផ្លួវគោកខេត្ត ចុះមកវាស់វែង ។
តាមប្រភពពីសមត្ថកិច្ចចរាចរណ៏ផ្លួវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា៖អ្នកបើកបរម៉ូតូស្កប់ពីឈ្មោះ ម៉ៅ ភត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស (រងរបួសស្រាល) រស់នៅភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិៈម៉ូតូម៉ាក់ស្កប់ពី ពណ៌ស ពាក់ស្លាកលេខប៉ៃលិន1A-1049 រងការខូចខាតម៉ាស៊ីនផ្នែកខាងធ្វេង ។
ចំណែកអ្នកបើកបរម៉ូតូមួយគ្រឿងទៀត មិនត្រួវបានស្គាល់អត្តសញ្ញណនោះទេ គ្រាន់តែដឹងថាជិៈម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខប៉ៃលិន1A-2252 បើកក្នុងស្ថានភាពស្រវឹងជោកជាំ រងរបួសសន្លប់និងកន្លែង ។
ក្នុងហេតុការណ៏នេះដែរ ម្ចាស់ម៉ូតូទាំងពីរ បានសម្រួលគ្នាដើម្បីបញ្ចាប់រឿង ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចចរាចរណ៏ បានឲ្យដឹងទៀតថា៖ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ បណ្តាលមកពីកត្តាមនុស្ស បើកបរក្នុងស្ថានភាពស្រវឹង ៕អត្ថបទ សេង សុវណ្ណារិទ្ធ



































