នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ប្រកាស​ពី​ការរកឃើញ​យន្តហោះ​MH370​ធ្លាក់​នៅ​សមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​ ( រូបភាពវីដេអូ)

0

​ក្រុង​ភើ​តៈ នាវា និង​យន្តហោះ​មកពី​ប្រទេស​ជាច្រើន បានមក​មូល​មីរដេរដាស​លើ​ជ្រុង​ខាងត្បូង​ដាច់ស្រយាល​នៃ​មហាសមុទ្រ​ឥណ្ឌា ពីថ្ងៃ​ចន្ទ ខណៈ​ការរុករក​យន្តហោះ​អ្នកដំណើរ​ម៉ាឡេស៊ី​ដែល​បាត់ កាន់​តែមាន​កម្លាំង​ជាមួយ​ភ័ស្តុតាង​នៃ​វត្ថុ​អណ្ដែត​លើទឹក​កាន់តែ​ច្រើនឡើង​។​

​ប៉ុន្តែ ខ្យល់ព្យុះ​ស៊ីក្លូន​ដែល​បាន​បន្លឺ​សន្ធឹក​សំដៅទៅ​តំបន់​រុករក បាន​គំរាម​រារាំង​ក្រុម​អ្នករុករក ដែល​មិនអាច​កែប្រែ​ដំណឹង​ប៉ុន្មាន ថ្ងៃនេះ​ទៅជា​ភ័ស្តុតាង​រឹងមាំ ដែល​អាចជួយ​ដោះស្រាយ​អាថ៌កំបាំង នៃ​ជើងហោះហើរ​MH370 នៃ​អាកាសចរណ៍​ម៉ាឡេស៊ី​។​ទីភ្នាក់ងារ​ស៊ីន​ហួ​បាន និយាយថា ចិន​បាន​និយាយ​ពីថ្ងៃ​ចន្ទ​ថា ក្រុម​យានិក​របស់ខ្លួន​បាន​ប្រទះឃើញ​បំណែក​អណ្ដែត​ទឹកធំ​ពីរ ជាមួយ​វត្ថុ​តូចៗ​ពណ៌​ស​ជាច្រើន នៅ​រាយប៉ាយ​នៅក្នុង​រង្វង់​ជាច្រើន​គីឡូម៉ែត្រ​។​

​របាយការណ៍​នេះ បាន​បន្ថែម​ចំពោះ​ការប្រទះឃើញ បន្ទះ​ឈើ​ស្រល់ ខ្សែ​បន្ទះ និង​វត្ថុ​ជាច្រើន​ទៀត ហើយ​ចិន​និង​បារាំង​ក៏បាន ចេញ​ព័ត៌មាន​ផ្កាយរណប​កាលពី​ចុង​សប្ដាហ៍​ដែល​ក៏បាន​បង្ហាញ​ពី វត្ថុ​អណ្ដែត​ដែល​នៅ​ឆ្ងាយ​ពី​ឆ្នេរ​ភាគ​ខាងលិច​អូស្ត្រាលី​ផងដែរ ដែលជា​ការរកឃើញ​នេះ​បាន​លើកស្ទួយ​ក្ដីសង្ឃឹម​នៃ​ការទម្លាយ​ភាពទ័លច្រក​អាថ៌កំបាំង ក្នុង​វិបត្តិ​ជាង​២​សប្ដាហ៍​នេះ​។​ ​អាជ្ញាធរ​សុវត្ថិភាព​ដែនសមុទ្រ​អូស្ត្រាលី​(AMSA) ក្រុម​រុករក​នឹង​ស៊ើបអង្កេត​ការ​ឃើញ​របស់​ចិន​។​

​កង​នាវា​យោធា និង​យន្តហោះ​ស៊ីវិល​អន្តរជាតិ​ដែល​កើនឡើង​បានមក​ជួបជុំគ្នា​លើ តំបន់​នោះ​ចម្ងាយ​២៥០០​គ​.​ម​.​ភាគ​និរតី​ក្រុង​ភើ​ត គាំទ្រ​ដោយ​នាវា​ទ័ពជើងទឹក​អង់គ្លេស និង​អូស្ត្រាលី​ដែលមាន​ភារកិច្ច​ទាញយក​វត្ថុ​ណា មួយ​ពី​ទឹក​ដ៏​គួរ​ឲ្យ​ខ្លាច​នោះ​។​ ​ជើងហោះហើរ​MH370 នៃ​អាកាសចរណ៍​ម៉ាឡេស៊ី បាន​បាត់​ដោយ​មិន​ជូនដំណឹង​នៅ​ថ្ងៃទី​០៨ ខែមីនា​លើផ្លូវ​ពី​ក្រុង​គូ​ឡា​ឡាំ​ពួ​ទៅកាន់​ក្រុង​ប៉េកាំង ជាមួយ​អ្នកដំណើរ​២២៧​នាក់ និង​ក្រុម​យានិក​១២​នាក់​។​ ​

ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Warren Truss បាន​ព្រមាន​ប្រឆាំងនឹង​ក្តីសង្ឃឹម​ពុំ​ត្រឹមត្រូវ​នៅក្នុង​ការរុករក​ដែល បាន​ជួបតែ​ដំណឹង​គ្មាន​បានការ​ជាច្រើន​។​ ​លោក បាន​ប្រាប់​វិទ្យុជាតិ​ថា​៖ «​ខ្ញុំ គិតថា យើង​គ្រាន់តែ​កំពុង​ក្ដាប់​ព័ត៌មាន​តូចៗ​ដែលមាន ដើម្បី​ព្យាយាម​ស្វែងរក​កន្លែង​មួយ​ដែល​យើង​អាច​យកចិត្តទុកដាក់​លើ កិច្ចប្រឹងប្រែង​»​។​ ​កងទ័ពជើងទឹក​អាមេរិក បាន​បន្ថែម​នៃ​សញ្ញា​កាន់តែ​ជិត ដោយ​បញ្ជា​ឲ្យ​បញ្ជូន​ឧបករណ៍​ឯកទេស ដើម្បី​ជួយ​រុករក​ទីតាំង​ប្រអប់​ខ្មៅ និង​ទិន្នន័យ​សំឡេង​បន្ទប់​បើកបរ ទៅ​តំបន់​នោះ​។​ ​

ការរកឃើញ​ប្រអប់​ខ្មៅ​នឹងមាន​សារៈសំខាន់​ក្នុងការ​កំណត់ថា អ្វី​បាន​កើតឡើង ចំពោះ​យន្តហោះ​Boeing 777 នោះ​?​។​ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ កង​នា​វាទី​៧​អាមេរិក​បាន​និយាយ ថា ឧបករណ៍​បច្ចេកទេស​ខ្ពស់​នេះ អា​ចរក​ទីតាំង​ប្រអប់​ខ្មៅ​ជម្រៅ​៦១០០​ម៉ែត្រ​។ ក្រុម​រាវ​ក្នុង​មហាសមុទ្រ​នេះ​និយាយថា​ដែនសមុទ្រ ដែល​ត្រូវ​រុករក​បំណែក​ជម្រៅ​ពី​៣០០០​ដល់​៤០០០​ម​.៕ image (5) image (6) image (7) image (8) image (9) image (4)