កំពង់ឆ្នាំង៖ការ៉ូការ៉ូឡាលើចិញ្ចើមផ្លូវជាតិនៅមុខវត្តខ្សាមក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំ
ងប្រវែង៧៣ម៉ែត្របានបាក់បែកខូតខាតទាំងស្រុងដោយសារលោកអាចារ្យវត្តម្នាក់បានជួលអេ
ស្កាវ៉ាត់ទ័រ១គ្រឿងបើកកិនពីលើគាស់កកាយធ្វើរបងវត្ត។ហេតុការណ៍នេះបានកើតឡើងនៅវេ លាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយត្រូវបានសមត្ថកិច្ចនិងអាជ្ញា
ធរក្រុងកំពង់ឆ្នាំងចាប់អេស្កាវ៉ាត់ទ័រនិងអោយលោកអាចារ្យវត្តទទួលខុសត្រូវសងការខូតខាត។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា
៖ករណីខាងលើនេះតាមបញ្ជាររបស់
លោកអភិបាលខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានចុះឃាត់គ្រឿងចក្រនោះដើម្បីធ្វើការដោះស្រាយ
សងការខូតខាត។ជាក់ស្តែងនៅវេលាម៉ោង៣និង១៥នាទីរសៀល គណៈកម្មការចំរុះរួមមាន៖
លោក ឡុច វណ្ណារា ស្នងការរងនគរបាលខេត្ត លោក ទេស មិនា អភិបាលរងក្រុងកំពង់ឆ្នាំង
លោក សំ សិទ្ធី អធិការក្រុងកំពង់ឆ្នាំង និងលោកអនុប្រធានមន្ទីរសាធារណៈការខេត្ត បានចុះ
មកត្រួតពិនិត្យការខូចខាត និងហៅលោក ឈឹម ណំ អាចារ្យវត្តខ្សាម និងម្ចាស់គ្រឿងចក្រមក
ប្រជុំពិភាក្សាគ្នាដោះស្រាយ។ ជាលទ្ធផល ការ៉ូការ៉ូឡាប្រវែងបណ្តោយ៧៣ម៉ែត្រ និងទទឹងជាង២ម៉ែត្រ ត្រូវបានប្រគល់អោយលោក ឈឹម ណំ អាចារ្យវត្តខ្សាមដែលជាអ្នកជួលអោយគ្រឿងចក្របើកកិនពីលើគាស់កកាយរបងវត្តជួសជុលនោះ ទទួលខុសត្រូវជួសជុលការ៉ូការ៉ូឡាបាក់បែកទាំងអស់សងរដ្ឋវិញ ដែលទំហំនៃការខូតខាតខាងលើនេះមានទឹកប្រាក់រាប់ពាន់ដុល្លា។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា៖ការ៉ូការ៉ូឡាចិញ្ចើមផ្លូវជាតិនេះ ជាទ្រព្យសម្បត្តិរបស់រដ្ឋដែលគ្រប់គ្រងដោយមន្ទីរសាធារណៈការខេត្ត និងជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដែលអង្គការចៃការជប៉ុនជាអ្នកកសាងថ្មីៗ និងទាំងមិនទាន់ធ្វើការប្រគល់អោយខេត្តគ្រប់គ្រងផង។ ករណីនេះមិនគួរធ្វើអោយមានការខូចខាតដូច្នេះឡើយ ហើយការជួសជុសសងឡើងវិញនេះមិនដឹងថាអង្គការចៃការឯកភាព ឬមិនឯកភាពផង។ប៉ុន្តែបើអង្គការចៃការមិនឯកភាពទេនោះ គណៈកម្មការចំរុះនិងប្រគល់អោយអង្គការចៃការ ជាអ្នកជួសជុលឡើងវិញ ហើយអោយលោក ឈឹម ណំ អាចារ្យវត្តខ្សាមគឺជាអ្នកទទួលចេញលុយសង។
អាជ្ញាធរក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថា៖ក្រោយពីអង្គការចៃការជប៉ុនបានកសាង
ផ្លូវកៅស៊ូក្នុងក្រុងនិងផ្លូវជាតិបានជាង៤គីឡូតាមគំរោងរួចមក អាជ្ញាធរក្រុងនិងខេត្តបានដាក់
សំណើរទៅអង្គការចៃការសុំអោយជួសជុលផ្លូវជាតិក្នុងក្រុងមួយចំនួនទៀត ដែលសំណើរនេះ
ភាគីម្ចាស់ជំនួយកំពុងសិក្សានៅឡើយ។ប៉ុន្តែប្រភពមួយបានអោយដឹងថា អង្គការចៃការជប៉ុននិងរង់ចាំមើលថា បើអាជ្ញាធរក្រុង និងខេត្ត មានការថែទាំសមទ្ធិផលជាជំនួយខាងលើនេះបានល្អភាគីម្ចាស់ជំនួយពេញចិត្តគេនឹងជួយបន្តទៀត៕



































