ភ្នំពេញ៖ ខណៈដែល មាស សុខភា ចេញបទចម្រៀង រួមគ្នា ជាមួយនឹង ឌីជេ ក្តិប នៅ Camtrax Music មក ត្រូវបានមហាជន ដាក់ការសង្ស័យថា តើតារាចម្រៀង ចូលចិត្ត ធ្វើសម្បុរសធម៌រូបនេះ ដើរចេញពី ផលិតកម្ម ថោនមែនទេ ?
តែទោះជាយ៉ាងនេះក្តីមហាជន មួយចំនួនធំ យល់ឃើញថា គ្មានមូលហេតុណា ដែល មាស សុខសោភា ដើរចេញពី ផលិតកម្មថោន នោះទេ ខណៈដែលកេរ្តិ៍ឈ្មោះ របស់នាង កំពុងពុះកញ្ជ្រោលនៅទីនោះ ។
អ្វីដែលធ្វើឲ្យមានការសង្ស័យយ៉ាងនេះ ដោយសារតែ បទ “ស្រលាញ់គ្នាបានទេ” នៅផលិតកម្ម Camtrax Music ដែលកំពុងវាយលុកទីផ្សារ ហើយក៏ជាផលិតកម្ម មិនមែនបុត្រសម្ព័ន្ធរបស់ ថោន ឡើយ ហេតុអ្វី ថោនអនុញ្ញាតិឲ្យនាង ច្រៀង ឬ នាងជា តារាចម្រៀង ដែលគ្មានកុងត្រា ជាមួយនឹងផលិតកម្ម ។
បទ “ស្រលាញ់គ្នាបានទេ” ជាបទចម្រៀងថ្មី ទាំងទំនុក និងបទភ្លេង របស់ ឌីជេ ក្តិប ហើយក៏ជាបទ លើកមុខ លើកមាត់ ឌីជេ រូបនេះ ក្នុងសង្គមសិល្បៈសារជាថ្មីម្តងទៀត ។
ដើម្បីស្រាយបំភ្លឺ រឿងនេះ អ្នកព័ត៌មានយើងបាននព្យាយាមទាក់ទង ទៅកាន់អ្នកគ្រប់គ្រង និង អ្នកនិពន្ធល្បីឈ្មោះ ក្នុងផលិតកម្ម នេះ តែមិនអាចសុំការស្រាយបំភ្លឺបាន ៕
ស្តាប់បទចម្រៀង “ស្រលាញ់គ្នាបានទេ” ដូចខាងក្រោមនេះ ៖