​ធៀប​ការ​ក្លាយជា​ពិធី​ខួបកំណើត​ដោយសារ​កូនក្រមុំ​រត់ចោល​រោងការ​

0

> បាត់ដំបង​: ពិធី​អាពាហ៍ពិពាហ៍​មួយ​ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី​26​និង​27​ខែកុម្ភ​:​ឆ្នាំ​2015​នេះ​នៅត្រង់ចំនុច​ភូមិ​អូរ​ខ្ជាយ​ខាងត្បូង ឃុំ​អូរ​ដំបង​1 ស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវបាន​ប្រែក្លាយ​
> ទៅជា​ពិធី​ខួបកំណើត​វិញ ដោយសារតែ​កូនក្រមុំ​ដែលមាន​អាយុ​មិនទាន់​គ្រប់ការ​ស្របច្បាប់​
> ផង​នោះបាន​រត់ចោល​រោងការ​តាំងពី​3​ថ្ងៃមុន មូលហេតុ​គឺ​មិន​ពេញចិត្ត​ទៅនឹង​កូនកំលោះ ។​
> ការភ្ញាក់ផ្អើល និង​មាន​សាច់ញាតិ​ខ្លះ​បង្ហូរទឹកភ្នែក​ផង​នោះបាន​កើតឡើង​នា​ព្រឹក​ថ្ងៃទី​26-2-15
> ត្រង់ចំនុច​រោងការ​មួយ​ស្ថិតនៅ​ចំនុចកើតហេតុ​ខាងលើ ដោយសារតែ​ដល់​ថ្ងៃ​ចូល​រោងការ​ទៅហើយ​ស្រាប់តែ​បាត់​កូនក្រមុំ​ពី​ផ្ទះ​ដោយ​មិនដឹង​មូលហេតុ ធ្វើអោយ​ឪពុក ម្តាយ និង​កូនកំលោះ​ដែលជា​image
> សា​មុ​ី​ខ្លួន​បំរុង​ក្រាប​ផ្ទឹម ត្រូវ​ខកបំនង​យ៉ាងខ្លាំង ហើយក៏​និយាយ​លែងចេញ​ផងដែរ ។​
> តាម​ការរៀបរាប់​ពី​លោក​មេភូមិ​អូរ​ខ្ជាយ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា នៅក្នុង​ពិធី​អាពាហ៍ពិពាហ៍​នេះ​
> គឺ​កូនកំលោះ​មានឈ្មោះ នុ​ន វណ្ណ​: អាយុ​30​ឆ្នាំ ដែលជា​កូន​របស់លោក នឿន នុ​ន និង​អ្នកស្រី​សុ​ិ​ន រ៉េ​ន​
> ចំណែក​កូនក្រមុំ​មានឈ្មោះ គុជ វណ្ណ​ថៃ អាយុ​16​ឆ្នាំ​(1999) ត្រូវជា​កូន​របស់លោក គុជ អ៊ា​ប​
> និង​អ្នកស្រី ធួ​ក ធឿន ដែល​គ្រួសារ​ទាំង​ពីនេះ​មាន​អាស័យដ្ឋាន​នៅ​ភូមិ​អូរ​ខ្ជាយ​ទាំងអស់ ថែមទាំង​ជា​សាច់ញាតិ​នឹង​គ្នា​ថែម​ទៀតផង ។​លោក​មេភូមិ​បាន​បន្តថា នៅ​មុនពេល​រៀបការ​គឺ​កូនក្រមុំ​ជាប់​ធ្វើការ​នៅឯ​ក្នុងប្រទេស​ថៃ​image (2)
> លុះ​ក្រោយពី​ទទួលដំណឹង​ថា​ត្រូវអោយ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ដើម្បី​រៀបការ គឺ​នាង​មិនបាន​ប្រកែក​ឡើយ​ហើយក៏​វិល​មកវិញ​តាម​សំណូមពរ​របស់​អាណាព្យាបាល ប៉ុន្តែ​លុះ​នៅ​ថ្ងៃទី​23-2-15 ដែល​ខ្វះ​តែ​3​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹងត្រូវ​ចូល​រោងការ​ស្រាប់តែ​បាត់​កូនក្រមុំ​ពី​ផ្ទះ​ដោយ​មិនមាន​ដំណឹង​អ្វី​បន្តិច​ទាល់តែសោះ​
> ធ្វើអោយ​ឪពុក ម្តាយ មានការ​ខ្វល់ខ្វាយ​យ៉ាងខ្លាំង ព្រោះ​ទីមួយ​អាចពាក់ព័ន្ធ​ទៅនឹង​កិត្តិយស ហើយ​ទី​ពីរ​គឺ​ត្រូវ​សង​បណ្តា​ការ​ចំនួន​5.000​ដុល្លារ​អោយទៅ​ខាង​ប្រុស​ថែមទៀត ។​
> លោក អ៊ុត ពឿ​ត មេឃុំ​អូរ​ដំបង​1 បាន​លើកឡើងថា ក្នុងការ​សុំច្បាប់​រៀប​អាពាហ៍ពិពាហ៍​នេះ​
> លោក​ក៏បាន​ដឹង​ដែរ​ព្រោះ​ក្រុមគ្រួសារ​បានមក​ដល់​សាលាឃុំ ប៉ុន្តែ​ក្រោយពេល​ត្រួតពិនិត្យ​គឺ​ស​ង្គេ​ត​
> ឃើញថា​កូនក្រមុំ​កើត​នៅ​ឆ្នាំ​1999​ដូច្នេះ​គឺ​នាង​ទើប​តែមាន​អាយុ​16​ឆ្នាំ​តែប៉ុណ្ណោះ ដែល​ច្បាប់​មិនអាច> អនុញ្ញាតិ​អោយ​រៀបការ​បានឡើយ ហើយ​ពេល​នោះគេ​ក៏​ត្រឡប់ទៅផ្ទះ​វិញ​ទៅ លុះ​នៅពេល​មានរឿង​កើតឡើង​ទើប​ដឹងថា គ្រួសារ​នេះ​បាន​លួច​រៀបការ​ស្ងាត់ៗ​បំពាន​នឹង​ផ្លូវច្បាប់ ថែមទាំង​មានរឿង​កើតឡើង​ថែម​ទៀតផង ។​
> ដោយសារតែ​ខ្លាច​ខាតបង់​នូវ​ទឹកប្រាក់​ជាច្រើន ព្រោះ​ភ្ញៀវ​ក៏បាន​អញ្ជើញ​អស់​ដោយ​ត្រៀម​ចូលទៅ​ពិសារ​ភោជនាហារ​នៅ​ថ្ងៃទី​27​នេះ​ផង ទើប​ក្រុមគ្រួសារ​ទាំងសងខាង​ពិភាក្សាគ្នា​សំរេច​ផ្លាស់ប្តូរ ពិធី​អាពាហ៍ពិពាហ៍​នេះ​ទៅជា​ពិធី​ខួបកំណើត ឬក៏​ជា​ពិធីជប់លៀង​វិញ​ដើម្បី​ទទួលយក​ចំណងដៃ​ធ្វើ​ម៉េច​បើ​រឿង​វា​ក្លាយទៅជា​យ៉ាងនេះ​ទៅហើយ តែ​ជា​សំនាងល្អ​ដែល​ខាង​កូនកំលោះ​មិនបាន​ប្តឹងផ្តល់​អ្វី​ឡើយ​ដោយសារតែ​វា​ជា​សាច់ញាតិ​នឹង​គ្នា​ផង ចំណែក​កូនក្រមុំ​គេ​មិនទាន់​ដឹងថា​តើ​បច្ចុប្បន្ន​នាង​បាន​ទៅដល់​ទីណា​នោះទេ ៕​