អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​៣​ខ្នង​រថយន្ដ​១​គ្រឿង​ព្រមទាំង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អស់រលីង​

0

​កំពង់ធំ​= អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជា​ពល​រដ្ន​ទំហំ​៦​គុណ​១១​ម៉ែត្រ ប្រវែង​៣​ខ្នង រថយន្ដ​តា​កូ​ម៉ា​១​គ្រឿង​ព្រមទាំង​ទ្រព្យសម្បត្តិ​ទាំងអស់​ក្នុងផ្ទះ ការឆេះ​នេះ​នៅវេលា​ម៉ោង​១០,១៥​នាទី​ថ្ងៃទី​២៦ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​នៅក្នុង​ភូមិ​ល្វៀ​ចូ​ម ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំImage35

ក្នុងនោះ​មានការ​ចូលរួម​ត្រួតពិនិត្យ​ពីរ សម​ត្ត​កិច្ច​នគរបាល​ប៉ុស្ដិ​ត្រពាំង​ឬ​ស្សី កំលាំង​ជំនាញ​អគ្គិភ័យ និង​លោក យន់​ឆៃ​យាន អធិការរង​ស្រុក​កំពង់ស្វាយ សរុប​ចំនួន​៦​នាក់​។​
ក្នុង​ក្រុមគ្រួសារ​នេះ​ប្ដី​ឈ្មោះ ធា​ម​ថុ​ន អាយុ ៣២​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ឆេង​គឹម​ហ៊ុ​ង អាយុ​៣២​ឆ្នាំ មានកូន​ប្រុស​២​នាក់ បង​អាយុ​១១​ឆ្នាំ ប្អូន​អាយុ ៨​ឆ្នាំ ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មានផ្ទះ​៣​ខ្នង ឈើ​លើ​ថ្ម​ក្រោម ,​រថយន្ដ​តា​កូ​ម៉ា​១​គ្រឿង ,​លុយ​៩០០​ដុល្លា ទូ​ឈើ​១ សម្ភា​រះ​មួយចំនួនធំ ព្រមទាំង​ស្រូវ​៣៥​បេ​ផង​។

Image37
​តាម​ប្រភព​ព​ត័​មាន​ពី​ប្រជា​ពល​រដ្ន​បានអោយដឹងថា​ម្ចាស់ផ្ទះ​ជា​ប្ដី​បាន​ទៅ​លក់​អេតចាយ ឯ​ប្រពន្ធ​កំពុងតែ​លក់​ចាប់ហួយ​នៅមុខ​ផ្ទះ​ពុំបាន​ដឹងថា​ភ្លើង​បាន​ឆេះ​ផ្ទះ​គាត់​នោះទេ គឺ​ប្រជា​ពល​រដ្ន​ជិតខាង​បាន​មើល​ពី​ចំងាយ​ឃើញ​អណ្ដាតភ្លើង​ឆេះ​នៅក្នុង​ផ្ទះ​ហើយ​ហៀរ​ចេញ​តាម​ជ​ញ្ចាំ​ង​យ៉ាង​សន្ធោរ​សន្ធៅ​ទៅហើយ ជួន​ពេលនោះ​ម្ចាស់​បាន​ចាក់សោ​រទាំង​លើ​ទាំង​ក្រោម​ដោយមាន​រថយន្ដ​ម៉ាក​តា​កូ​ម៉ា​១​គ្រឿង​នៅក្នុង​បន្ទប់​ក្រោមផ្ទះ​ផង ព្រោះ​ម្ចាស់​មិនបាន​ឡើង​ដេក​លើផ្ទះ​៣​យប់​មកហើយ​អោយតែ​កូនប្រុស​២​នាក់​ឡើង​ដេក បើតាម​ការសាកសួរ​ប្ដី​និង​ប្រពន្ធ​បាន​ប្រាប់ថា​ជា​រៀងរាល់ថ្ងៃ​គាត់​តែងតែ​ចាប់​អាគុយ​ប្រើ​ភ្លើង​ជាប់​ជា​រហូត​មិនដែល​ដោះចេញ​ម្ដងណា​ទេ ។​

Image38
​លោក យន់​ឆៃ​យាន អធិការរង​ស្រុក​កំពង់ស្វាយ បានអោយដឹងថា​ប្រពន្ធ​មិនអាច​ស្រាយ​បំភ្លឺ​បានទេ តែ​ប្ដី​បាន​សារភាពថា​ខ្លួន​មុន​ចេញពីផ្ទះ ខ្លួន​បាន​ចាប់​សាក​ថ្ម​អាគុយ​ចោល​ពុំបាន​ដោះចេញ​ទើប​សម​ត្ត​កិច្ច​អាច​សន្ន​ដ្ឋា​ន ថា​មកពី​ផ្ទុះ​សេរ​ខ្សែភ្លើង​ឬ​សាក់​ថ្ម​ឧបករណ៍​អ្វីមួយ​រហូត​ក្ដៅ​ផ្ទុះ​ឆេះ​បាន ព្រោះ​ម្ចាស់​មាន​អាគុយ​២៥០​អំពែរ មួយគ្រឿង និង​៥០​អំពែរ​មួយគ្រឿង​សំរាប់​ចាប់​បំភ្លឺ​រៀងរាល់​យប់ ដូច្នេះ​ការសន្និដ្ឋាន​គឺ​ផ្ទុះ​សេ​ខ្សែភ្លើង​៕
ប៊ុន​រិទ្ធី​

Image41

Image34Image27Image28