កំពង់ស្ពឺ=រោងអារឈើ២កន្លែងដុះស្លែរាប់ឆ្នាំដែលមហាជនបានដឹងយ៉ាងច្បាស់ក្រឡែតថាបានបង់លុយដល់មន្ត្រីមូលដ្ឋានគ្រប់កន្លែង ក្នុងនោះរាប់ទាំង អស់លោកមេព្រៃសង្កាត់ផងដែរ លុះដល់ពេលបង្ក្រាបបានត្រឹមឈើប៉ុន្មានដុំ ចំណែកម្ចាស់និងម៉ាស៊ីន ត្រូវបានគេរាយការណ៏មកដាក់មេប្រូចចេញមុនការ បង្ក្រាបប្រហែល២ថ្ងៃមុនបាត់ទៅហើយ ។ ដោយសារតែបែបនេះមាហាជនបាន រិះគន់យ៉ាងចាស់ដៃដល់សមត្ថកិច្ចរដ្ខបាលព្រៃឈើដែលឈរជើងនៅស្រុកបរសេដ្ឋរួមទាំងអាជ្ញាធរមូលដ្ឋានថាជាអ្នកនៅពីក្រោយខ្នងរោងម៉ាស៊ីនអារឈើនេះឬជាអ្នកកាងតែម្តង ។
ករណីចាប់បានតែឈើហើយម្ចាស់រត់នាំទាំងម៉ាស៊ីនទៅបាត់នេះត្រូវបានគេដឹងថាធ្វើឡើងនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី ២៥ខែ កុម្ភះ ឆ្នាំ២០១៥នៅចំណុចភូមិ ត្រាំកង់ ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដឹកនាំដោយស្ថាបន័តុលាករ ដែលមានការចូលរួមតាំងពីមន្ត្រីមូលដ្ឋានរហូតដល់ មេព្រៃសង្កាត់រដ្ឋបាលព្រៃឈើ បរសេដ្ឋ ដែរ ។
តាមសេចក្តីរាយការណ៏មកថារោងម៉ាស៊ីនដុះស្លែរខាងលើជារបស់ឈ្មួញតែមួយដែលបានប្រកបមុខរបរនេះរាប់សិបឆ្នាំមកហើយនៅចំណុចនោះ និង បានសែនព្រេន (បង់លុយ)ដល់មន្ត្រីតាំងពីមូលដ្ឋាន មានប៉ុស្តិរដ្ឋបាល លោកអធិការស្រុក មន្ត្រីរដ្ឋបាលព្រៃឈើគឺសង្កាត់បរសេដ្ឋដោយផ្ទាល់ទើបការ រកស៊ីខុសច្បាប់នេះបានរលូនរាប់សិបឆ្នាំមិនឈឺក្បាលដល់ថ្នាក់ណាឡើយ ។
ប្រភពបានលើកឡើងថា លុះដល់មានការដឹងឭនិងផ្សព្វផ្សាយទើបមាន ការចុះបង្ក្រាបតែហាក់មានការលាក់លាមនិងបិទបាំងពីក្រុមអ្នកសារពត៏មានដោយថាចាប់នេះដូចជាបានប្រាប់មុនឲ្យម្ចាស់រោងម៉ាស៊ីនដករត់បានបន្សល់ទុកតែឈើមិនសូវមានតំលៃជាង១០កំណាត់ និងដែរអេតចាយមួយចំនួនកុំឲ្យគេថា បង្ក្រាបមិនតែប៉ុណ្ណោះ ។
ប្រភពច្បាស់ការបានឲ្យដឹងថា ការចុះបង្ក្រាបនោះជារួមបាន ដែករ៉ៃ ១០ដើម អង្គុំគៀបរណា ២ ផ្លែរណា ៧ខ្សែ ឈើមូលប្រភេទលេខ៣ ជាឈើ អន់បំផុតនោះ ១១កំណាត់ដែលជារបស់ដែល គេទុកចោលឬ មិនយក ជាការបានដោយឡែក ម្ចាស់និងសម្ភារះមានតំលៃ បាយៗ(bye bye) ទៅមុន សមត្ថកិច្ចទៅ ដល់បាត់ទៅហើយ ។
មានមហាជនបានលើកឡើងថា បើចង់បង្ក្រាបគួរកុំជូនដំណឹងឲ្យជំនាញ ដឹងជាមុនពីព្រោះជំនាញមានមនោសញ្ចេតនាចំពោះអ្នករកស៊ីខ្លាំងណាស់ឲ្យតែដឹងមុនច្បាស់ជាបែកការហើយ។ជាពិសេសទៀតនោះគឺអ្នកដែលបានបង់ខែបង់ថ្ងៃដូចជាករណីខាងលើនេះតែម្តង អ្នកបង្ក្រាបគឺបង្ក្រាបបានតែខ្យល់ឬសម្ភារះ គ្មានតំលៃហើយអស់ទាំងសា ហ៊ុយថ្លៃដឹកជញ្ជូនថែមទៀត ៕