​ក្មេង​តូចៗ វាយ​គ្នា​បង្ករ​ជា​ជំលោះ​រហូត​ឈានដល់​បងប្រុស​រៀងខ្លួន វាយ​គ្នា​បណ្តាលឱ្យ​រងរបួស​ធ្ងន់​៣​នាក់ ហើយ​រក​ខុសត្រូវ​ដូចគ្នា​

0

​ ​ជំលោះ​គ្នា​រវាង​ក្មេង​តូចៗ​រហូត​បង្ក​ឱ្យ​ក្លាយជា​អំពើហិង្សារ​ឈានដល់​មាន​អ្នករងរបួស​ធ្ងន់​៣​នាក់ ដោយសារតែ​ឃើញ​គេ​យក​ដុំថ្ម​គប់​ប្អូនប្រុស​របស់ខ្លួន​បណ្តាល​ឱ្យ​បែក​ក្បាយ ក៏​ខឹងសម្បារ​ទៅ​វាយ​ភាគី​បង្ក ២ ៣​ដៃ ហើយ​បងប្អូន​ឳ​ពុក​ម្តាយ ភាគី​ម្ខាង​ទៀត​ឃើញ​ដូច្នេះ​ក៏​នាំគ្នា​មក​ព្រួត​វាយ​បណ្តាលឱ្យ​របួសធ្ងន់ និង​នាំគ្នា​មក​តវ៉ា​នៅ​បុ​ស្តិ៍​រក​ខុសត្រូវ​រៀងខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​១០​នាទី​យប់​ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ម្តុំ​បុរី​កីឡា ស្ថិត​ក្នុងភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។4
​ ​ជនរងគ្រោះ​២​នាក់​បងប្អូន​ខាងលើ​ទី​១​មានឈ្មោះ សិត វាយោ អាយុ​៥​ឆ្នាំ​របួស​បែកក្បាល និង​ម្នាក់ទៀត ឈ្មោះ សិត ចន្ទ្រា អាយុ​១៧​ឆ្នាំ ត្រូវគេ​ព្រួត​វាយ​ឡើង​ទ្រោម​ខ្លួន ។ ចំណែក​កុមារ​ម្ខាង​ទៀត ឈ្មោះ ភួ​ន ធារ៉ា របួស​ត្រង់​ភ្នែក អាយុ​៩​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​កន្លែងកើតហេតុ ផ្ទះ​ជិតៗ​គ្នា ។​3
​ ​ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ក្មេង​តូចៗ ទាំង​២​នាក់​នេះ​បាន​លេង​ជាមួយគ្នា មួយសន្ទុះ​ក្រោយ​ក៏បាន​ឈ្លោះប្រកែក​គ្នា ហើយ​ឈ្មោះ ភួ​ន ធារ៉ា ក៏បាន​រើស ដុំថ្ម​គប់​ក្បាល ឈ្មោះ​សិត វាយោ បណ្តាលឱ្យ​បែក​ហូរឈាម​ជោគ​ក្បាល និង​បាន​ស្រែកយំ​ដើរទៅ​ផ្ទះ ។ ពេល​ដើរទៅ​ដល់ផ្ទះ​ឈ្មោះ សិត ចន្ទ្រា ឃើញ​ប្អូនប្រុស​2

របស់ខ្លួន​មាន​សភាព​ដូច្នេះ​ក៏បាន​សួរនាំ រួច​ក៏បាន​ដើរទៅ​វាយ​ឈ្មោះ ភួ​ន ធារ៉ា ដែល​គប់​ប្អូន​ខ្លួន​បណ្តាលឱ្យ​របួស​ត្រង់​ភ្នែក ឃើញ​ដូចនេះ​ឳ​ពុក​ម្តាយ និង​បងប្អូន​ជាច្រើន​នាក់​របស់គេ បាននាំគ្នា​មក​ព្រួត​វាយ​មកលើ​ឈ្មោះ សិត ចន្ទ្រា បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​អ្នកជិតខាង​នោះមក​អន្តរាគមន៍​ឃាត់​ភាគី​ទាំង​២​ផងដែរ ។

បន្ទាប់មក​ពួកគេ​ទាំងសងខាង​បាន នាំគ្នា​ទៅ​ដាក់​ទៅ​បុ​ស្តិ៍​នគរបាល​រដ្ឋ​វាលវង់ បំណង​ដាក់​ពាក្យបណ្តឹង​រៀងខ្លួន ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សម្រប សម្រួល​ដោយ​ពួកគេ​សុ​ត​សឹ​ត​តែ​ជា​ក្មេង​ដូចគ្នា ហើយ​ភាគី​ទាំង​២​បំរុង​នឹង​ត្រូវរ៉ូវ​គ្នា​ទៅហើយនោះ ក៏​ឈ្មោះ សិត ចន្ទ្រា ទ្រាំទ្រ​នឹង​របួស​ឈឺ​ខ្លាំងពេក​មិនបាន​ក៏ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ក៏មាន​ការកើត​ទុក​មិន​សុខចិត្ត និង​បានប្រកែក​មិន​ព្រម​ទៅវិញ ។1

ចំពោះ​ករណីរ​ខាងលើនេះ​បានអូសបន្លាយ​មាណ​ជា​៣​ទៅ ៤​ម៉ោង ហើយ​បាន​នាំ​គ្នីគ្នា​មក​តវ៉ា​រក​ខុសត្រូវ​រៀងខ្លួន ពិបាក​ដល់​សមត្ថកិច្ច​ផងដែរ ប៉ុន្តែ​នៅ​មិនទាន់មាន​ដំណោះ ស្រាយ​នៅឡើយ​ទេ រង់ចាំ​ព្រឹក​នេះ​ថា​កូន​របស់​ពួកគាត់​មាន​សភាព​ជំងឺ​ធ្ងន់​ធ្ងន់ ឬ​ធូរស្រាល​យ៉ាងណា ៕