នារីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារ តែរូបនាងបានជិះម៉ូតូឆ្លងផ្លូវក៏ត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទៀតក្នុងល្បឿនយ៉ាងលឿន បុកចំពីចំហៀងពេញ ទំហឹង នៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងនឹងផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៧នឹង៥៥នាទីយប់ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៥ ។
ប្រភពពត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជះម៉ូតូធូដេមួយគ្រឿង ពាក់ ស្លាកលេខ ធ្វើដំណើរតាបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចស្តុបកែង បានបត់ឆ្លងផ្លូវទៅខាងឆ្វេង ភ្លាមៗនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ពណ៍ខ្មៅ ជិះក្នុងទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុក
នារីម្នាក់នោះដែលឆ្លងផ្លូវជិះនឹងផុតទៅហើយនោះពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់បាក់់ជើងខាងស្តាំ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរូបគាត់របួសស្រាល ចំណែកម៉ូតូរងការខូចខាតទាំងសងខាង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញយកម៉ូតូទាំង២គ្រឿង ទៅរករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕




































