​រថយន្ត​កាមរី​បុក​ម៉ូតូ​ធូ​ដេ​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​២​នាក់​

0

​ ​មនុស្ស​ស្រី​២​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារតែ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ធូ​ដេ​មួយគ្រឿង​ហើយ​ត្រូវ​រថយន្ត​កាមរី​បើក​បុក​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ប៉ុស្តិ​នគ​បាល​រដ្ឋបាល​ស្រះចក តាម​បណ្តោយ​ផ្លូវ​មន្នី​វង្ស កែង​ផ្លូវ​លេខ​១១០ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ឌុប​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ មួយគ្រឿង ពណ៌​ទឹកប្រាក់ គ្នាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​4

ផ្លូវ​លេខ​១១០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​ផ្លូវកែង​និង​ផ្លូវ​មន្នី​វង្ស ស្រាប់​តែមាន​រថយន្ត​ម៉ាក​កាមរី មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មន្នី​វង្ស​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន បាន​ជ្រុល​បុក​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង បណ្តាល​ឲ្យ​នាក់​ជិះ​ម៉ូតូ​ដួល​ទៅ​និង​ថ្នល់ រងរបួស​ធ្ងន់​និង​ស្រាល ចំណែក​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​ស្រមោល​តែម្តង ។​3
​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភ័​ក្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ដោយ​មិនបាន​ដាក់ពាក្យ​បណ្តឹង​នោះទេ​ដោយសារតែ​រថយន្ត​បាន​បើក​គេចខ្លួន បាត់​។​2 1