​កម្មករ កម្ម​ការ​នី​ជាង​១០០០​នាក់ នៅ​រោងចក្រ​ជូ​លី ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ក្រុង​បាវិត លើកគ្នា​ទៅកាន់​សាលាខេត្ត​ស្វាយរៀង

0

ដើម្បីអោយ​អភិបាលខេត្ត ជួយ​រក​ដំ​ណោៈ​ស្រាយ ពាក់ព័ន្ធ​និង​រឿង​ថៅកែ​រោងចក្រ បញ្ឈប់​ការងារ​កម្ម​ការ​នី ចំនួន​៣៧​នាក់​​ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់​មានកម្ម​ករ កម្ម​ការ​នី​ជាង​១០០០​នាក់ ដែល​បំរើ​ការងារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស សាន តុង នៃ​រោងចក្រ​ជូ​លី ផលិត​ខោអាវ​កូនក្មេង ដែល​ស្ថិតនៅ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត បាននាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ព្រមទាំង​ឡើង​ជិៈ​លើ​រថយន្ត​ជាច្រើន​គ្រឿង មកកាន់​សាលាខេត្ត​ស្វាយរៀង ដើម្បី អោយ​អភិបាលខេត្ត ជួយ​រក​ដំ​ណោៈ​ស្រាយ​ទាក់ទង​ទៅ​និង​ថៅកែ​រោងចក្រ បញ្ឈប់​ការងារ​កម្មករ កម្ម​ការ​នី​៣៧​នាក់ ដែល​តវ៉ា​ពី​រឿង​បង្កើត​កន្លែង​អោយមាន​ខ្យល់អាកាស​ចេញចូល ដែល​កម្ម​ការ​នី​ដួលសន្លប់ កាលពី​ថ្ងៃទី​១៣-១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ អោយចូល​ធ្វើការ​វិញ ។​4
​ការ​ផ្ទុៈ​កូដកម្ម​មិន​ចូលធ្វើការ​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ។​
​ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ តំណាង​ក្រុម​កម្ម​ការ​នី ដែល​បំរើរ​ការងារ នៃ​រោងចក្រ​ជូ​លី បានអោយដឹងថា​ការ​ដង្ហែរ​ក្បួន​មកកាន់​សាលាខេត្ត​ស្វាយរៀង គឺ​ដើម្បីអោយ​ឯកឧត្តម​3

អភិបាល នៃ​គណៈ​អភិបាលខេត្ត ជួយ​អន្ដរា​គម​ន៏ និង រក​ដំ​ណោៈ​ស្រាយ​ដល់ក​ម្មករ កម្ម​ការ​នី ដែល​ថៅកែ​រោងចក្រ បញ្ឈប់​ពី​ការងារ​ចំនួន​៣៧​នាក់ ដែល​តវ៉ា​កាលពី​ថ្ងៃទី​១៣-១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ពី​រឿង​កម្ម​ការ​នី​ដួលសន្លប់​ជា​បន្តបន្ទាប់ ដោយ​បរិយាកាស​មិនល្អ អោយចូល​បំរើរ​ការងារ​ដូច​ធម្មតា​វិញ ។​2
​ចំពោះ​ប្រធាន​មន្ទីរ​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្តស្វាយរៀង លោក ហាស់ ប៊ុ​ន្ធី បានអោយដឹងថា​រហូត​មកដល់​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់នេះ គឺ​ខាង​ភាគី​ថៅកែ​រោងចក្រ ព្រម​ទទួលយក​កម្មករ​តែ​១៧​នាក់​ប៉ុ​ណោៈ្ណ នៅសល់​២០​នាក់​ទៀត ទើប​ធ្វើអោយ​ក្រុម​កម្មការិនី​មិន​សុខចិត្ត ហើយ​នៅ​ថ្ងៃស្អែក ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ខាង​មន្ទី​របស់លោក ព្រមទាំង​អាជ្ញាធរ​ដែល​ពាក់​ព​ន្ធ័ និង​រក​ដំ​ណោៈ​ស្រាយ​បន្តទៀត នៅ​សាលាក្រុង​បាវិត ៕1