ពីខ្ញុំចាងហ្វាង ស្ថាប័ន សារពត៌មាន ខេមរា មានកត្តិយស់ ជំរាបជូន អភិបាលខេត្តកំពង់ធំ និងមន្ទីរពត៌មាន ខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ព្រមទាំងអធិការគ្រប់ស្រុកក្រុង ព្រមទាំងតាមបណ្តា អង្គភាពគ្រប់ស្ថាប័ន សូមជ្រាបថា ក្រោយពីអង្គភាព បានទទួលលោក ញាណ ដន ភេទ ប្រុស ជាសហការី ក្នុងការសាកល្បង យកពត៌មាន ក្នុងស្រុកប្រាសាទសំបូរ ឃើញថា បុគ្គលរូបនេះ ពុំបានគោរពនូវ វិជ្ជាជីវៈ ក្រមសីលធម៌ សារពត៌មាន បង្ករឲ្យមានផលប៉ះពាល់ដល់អង្គភាព ទើបសម្រេចនិរាករណ៍ ។
ចំពោះទង្វើទាំងឡាយណា ដែលបុគ្គលរូបនេះ ប្រព្រឹត្តឡើង អង្គភាព សារពត៌មាន ខេមរា និងមិនទទួលខុសត្រូវ និងពុំមានការពាក់ព័ន្ឋនិងអង្គភាព នឹងមានប្រសិទ្ធិភាព ចាប់ពីវេលាម៉ោង ៩.០០នាទី ថ្ងៃទី ២៦ខែ កុម្ភះ ឆ្នាំ២០១៥ នេះតទៅ ។
សូមគោរព និងទទួលសេចក្តីរាប់អានដោយស្មោះពីខ្ញុំបាទ ។
ភ្នំពេញ ថ្ងៃទី ២៦ ខែ កុម្ភះ ឆ្នាំ ២០១៥
ចាងហ្វាង
ប៊ុន រដ្ឋា