តុលាការ​សម្រេច​ឃុំខ្លួន​ថៅកែ​ស្រី​វាយ​ធ្វើបាប​កូនឈ្នួល​ហើយ​នៅ​គុក​ PJ

​រាជធានី​ភ្នំពេញ​៖ នៅវេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច​ថ្ងៃទី​២៥​ខែ​មិនា​ឆ្នាំ​២០១៤​លោក​លី​លឹម​ម៉េង​ចៅក្រម​ស៊ឺបសួរ​សាលា​ដំបូងរា​ជ​ធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​ថៅកែ​ស្រី​វាយ​ធ្វើបាប​បង្ខំ​ឲ្យ​ឈ្នួល​បម្រើ​ស្រីលិ​ទ្ឋ​កំអួត​ខ្លួន​ឯង​រូប​នោះ​ហើយ​ពី​បទ​ហឹង្សា​ដោយ​ចេតនា​យោងតាម​មាត្រា​ទី​

២១៧​នៃ​ច្បាប់ព្រហ្មទណ្ឌ​។​គួរ​បញ្ជាក់ថាះ​កាលពី​ថ្ងៃទិ​១៧​ខែ​មិនា​ឆ្នាំ​២០១៤​ឈ្នួល​បម្រើ​ស្រី​ម្នាក់​ត្រូវបាន​ថៅកែ​ចិត្តខ្មៅ​វាយ​ធ្វើបាប​ក៏​សម្រេច​ចិត្ត​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​បុស្ត័​ព្រែក​ព្នៅ​ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​រំដោះ​នាង​ចេញពី​កណ្ដាប់ដៃ​ថៅកែ​ចិត្តខ្មៅ​នោះ​។​

បើ​តាម​ការរៀបរាប់​ទាំង​ទឹកភ្នែក​របស់​កុមារី​រងគ្រោះ​រូបនោះ​បាន​អោយ​ដឹងថាះ​នាង​ឈ្មោះ​ផល​លក្ខិណា​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​មាន​មុខរបរ​ជា​ក​ម្មការ​នី​មាន​ស្រុកកំនើត​នៅ​ភូមិ​សេ​ដា​ឃុំ​វិហា​សួគ៏ស្រុក​ខ្សាច់កណ្ដាល​ខេត្ត​កណ្ដាល​នាង​បាន​មក​រសនៅ​ធ្វើកា​ផ្ទះ​ជាមួយនឹង​ថៅកែ​ចិត្តអាក្រក់​នេះ​បាន​ប្រហែល​១​ឆ្នាំ​ហើយ​តែ​ពុំ​ដែល​មាន​បញ្ហា​អ្វី​ទេ​លុះ​ចាប់តាំងពី​ចូល​ឆ្នាំ​ចិន​កន្លងមក​ស្រាប់តែ​ថៅកែ​ស្រី​រូប​នោះ​ចាប់ផ្ដើម​រក​រឿង​នាង​រហូត​ដោយ​វាយ​ធ្វើបាប​នាង​ជា​រៀង​រាល់ថ្ងៃ​មិន​តែប៉ុណ្ណោះ​ថែមទាំង​មិន​អោយ​នាង​ងូតទឹក​ទៀតផង​ពេលខ្លះ​នាង​ទ្រាំ​លែង​បាន​ក៏​សុំ​ថៅកែ​ឈប់​ធ្វើការ​តែ​ត្រូវ​ថៅកែ​ស្រី​រូប​នោះ​គំរាម​នាង​ថា​បើសិនជា​នាង​ឈប់​ធ្វើការ​គេ​នឹង​ទៅ​រឹបអូស​ដី​ផ្ទះ​របស់​ម្ដាយ​នាង​យក​ទាំងអស់​ហើយ​គេ​ថា​ម្ដាយ​នាង​បាន​ជំពាក់​លុយ​គេ​ដោយ​នាង​អាណិតម្ដាយ​ហើយ​ខ្លាច​ដូច​ពាក្យ​គេ​គំរាម​ទើប​នាង​ចេះ​តែ​ត្រាំ​ទៅ​លុះ​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែ​មិនា​ឆ្នាំ​២០១៤​វេលា​ប្រហែក​ជា​ម៉ោង​៨​យប់​នាង​បាន​ដួស​បាយ​ហូប​ដោយសារ​នាង​មិនសូវ​ស្រួលខ្លួន​នាង​ក៏​បាន​ក្អួត​ពេលនោះ​ស្រាប់តែ​ថៅកែ​នោះ​ឃើញ​នាង​ក្អួត​ក៏​បង្ខំ​អោយ​នាង​ស៊ី​ក្អួត​នោះ​អោយ​អស់​ពេល​ដែល​នាង​មិន​ស៊ី​ស្រាប់តែ​ថៅកែ​ស្រី​រូ​ន​នោះបាន​យក​វែក​បាយ​វាយ​នាង​ពេញ​ទាំង​ខ្លួន​ទាំង​អស់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​របស់​ថៅកែ​ចិត្តអាក្រក់​នោះ​ខ្លាំង​ពេក​ហើយ​នាង​ទ្រាំ​មិន​បាក​ក៏​សម្រេចចិត្តរត់​ទៅ​ប្ដឹង​សមត្ថកិច្ច​បុ​៉​ស្តិ៍​ព្រែក​ព្នៅ​តែម្ដង​។​

ថៅកែ​ស្រី​ដែល​ប្រើ​អំពើហិង្សា​លើ​ឈ្នួល​បម្រើ​ស្រី​របស់​ខ្លួនឯង​នោះ​ឈ្មោះ​គង់​ស៊ី​ណាត​អាយុ​៣២​ឆ្នាំ​មុខរបរ​លក់​គ្រឿងបន្លាស់​ម៉ូតូ​រស់នៅ​ផ្ទះ​គ្មាន​លេខ​ផ្លូវជាតិ​លេខ​៥​ភូមិ​ផ្សារ​លិច​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​សែន​សុខ​។​ចំណែក​ឈ្នួល​បម្រើ​ដែល​រងគ្រោះ​ត្រូវបាន​អង្ក​ការ​មជ្ឃមណ្ឌល​កម្ពុជា​ដើម្បី​ការពា​រសិ​ទ្ធ​កុមារ​យកទៅ​ចិញ្ចឹម​អោយ​រៀនសូត្រ​នៅ​មជ្ឃមណ្ឌល​ហើយ​៕​

image (1) image