កំពង់ឆ្នាំង៖ សពកុមារីម្នាក់ត្រូវបានក្រុមគ្រួសារនិងឪពុកម្តាយរកឃើញនាងដេកស្លាប់ទាំងអាក្រាតកាយ នៅក្នុងព្រៃ វេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ ២០១៥ ខាងត្បូងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី ក្រោយពីកុមារីរូបនោះបានបាត់ខ្លួនមួយយប់មិនឃើញមកផ្ទះ។ករណីស្លាប់ខាងលើនេះត្រូវបានសម ត្ថកិច្ចសន្និដ្ឋានថា ជាករណីចាប់រំលោភហើយសម្លាប់ចោលបំបិទមាត់។
សមត្ថកិច្ចនគរបាលស្រុកជលគីរីបាននិយាយអោយដឹងថា៖ កុមារីរងគ្រោះមានឈ្មោះ ស៊ីម លក្ខិណាអាយុ៨ឆ្នាំ រៀនថ្នាក់ទី១ នាងជាកូនទី៧ ក្នុងចំណោមបងប្អូន៨នាក់។ម្តាយនាងមានឈ្មោះ លីម ឡុន អាយុ៤១ឆ្នាំ ឪពុកឈ្មោះ ស៊ីម សម្បត្តិ អាយុ៤៨ឆ្នាំ គ្រួសារនេះមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបាននិយាយទៀតថា៖ កុមារីរងគ្រោះបានរត់លេងក្នុងភូមិ និងបានបាត់ខ្លួនតាំងពីល្ងាចថ្ងៃទី ២៥ ខែកុម្ភះ ប៉ុន្តែឪពុកម្តាយស្មានតែនាងទៅដេកនៅផ្ទះម្តាយធំនៅក្នុងភូមិក្បែរគ្នា លុះព្រឹកឡើងថ្ងៃទី ២៦ ខែកុម្ភះ ពេលទៅហៅកូនអោយទៅរៀន ពេលជួបម្តាយធំគាត់បានប្រាប់ថា មិនបានឃើញនាងមកដេកនៅផ្ទះគាត់ទេទើបមានភ្ញាក់ផ្ផ្អើលឡើង ហើយបាននាំគ្នាដើររកក៏បានប្រទះឃើញកុមារីរងគ្រោះ ដេកស្លាប់ក្នុងព្រៃខាងត្បូងភូមិចម្ងាយប្រមាណជាង៣០០ម៉ែត្រ។
លោក ហ៊ីម យ៉ុង អធិការនគរបាលស្រុកជលគីរីបានអោយដឹងថា៖ ក្រោយពេលប្រទះឃើញសពក្មេងស្រីរងគ្រោះក្រុមគ្រួសារបានលើកយកសពត្រឡប់មកផ្ទះដោយក្តីតក់ស្លុតពេកមិនបានគិតអ្វីវែងឆ្ងា យទេ គឺសមត្ថកិច្ចទៅមិនទាន់ដើម្បីហ៊ុំព័ទ្ឋការពារកន្លែងកើតហេតុនិងធ្វើការត្រួតពិនិត្យនោះស្លាកស្នាមបានម៉ត់ចត់នោះឡើយ។
សមត្ថកិច្ចនគរបាលបច្ចេកទេសខេត្ត ក្រោយពីពិនិត្យធ្វើកោសល្យសពកុមារីរងគ្រោះបាននិយាយថាៈ ក្មេងស្រីរងគ្រោះត្រូវបានជនពុំស្គាល់មុខចាប់រំលោភរួចទើបសម្លាប់បំបិទមាត់ជាក្រោយ ដែលនៅក្នុងកន្លែងកើតហេតុគេរកឃើញលុយ៥ពាន់រៀល និងខោខ្លីកុមារីរងគ្រោះ
ប្រឡាក់សុទ្ធតែឈម។ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីស្វែងចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមបញ្ញត្តិច្បាប់។ ចំណែកសពកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតានតាមប្រពៃណីខ្មែរ ៕




































