​បើក​ម៉ូតូ​ពេលយប់​បុក​បង្គោល​ភ្លើង​នៅ​ផ្លូវ​កោង​កម្មករ​បាន​ម្នាក់​ស្លាប់​ម្នាក់ទៀត​របួសធ្ងន់​

0

​កំពង់ឆ្នាំង​៖​យុវជន​ជា​កម្មករ​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយ​សារ​តែ​បើក​ម៉ូតូ​លឿន​ពេលយប់​បុក​បង្គោល​ខ្សែភ្លើង​នៅ​ផ្លូវ​កោង ករណីនេះ​បានកើត​ឡើង​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥​មុខ​សាលា​បំពេញវិជ្ជា​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​DSC01735

​ ​មន្ត្រីនគរបាល​ចរាច​រណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ជនរងគ្រោះ​នៅក្នុង​ហេតុ​ការ​
​ណ៍​ខាងលើនេះ ១.​ឈ្មោះ ឌី ជាង អាយុ​២៥​ឆ្នាំ ជា​កម្មករ​បើកបរ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ធុង​ហ្គាស​អោយគេ​
​ក្នុងពេល​កើតហេតុ​ជា​អ្នកបើក​ម៉ូតូ​ស្មាស់​រ៉ឺ​វូ​ពណ៌​ក្រហម​អត់​ស្លាក​លេខ បាន​ស្លាប់​ដោយ​បាក់ ក​និង​បែក​ចង្កា​នៅ​កន្លែងកើតហេតុ ២.​ឈ្មោះ អ៊ូ សុ​ភ័​ស្ត អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​និង​ជា​ម្ចាស់​ម៉ូតូ​ជិះ​ពីក្រោយ​បាន​បែកក្បាល​រងរបួស​ធ្ងន់ ពួកគេ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ត្រ​ពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​DSC01708
​ ​មុនពេល​កើតហេតុ​ពួកគេ​បាន​បើក​ម៉ូតូឌុប​គ្នា​មកពី​រោងចក្រ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​
​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​បើក​ដល់​ចំណុចកើតហេតុ​ជា​ផ្លូវ​កោង​ខ្លាំង​បត់​មិនទាន់​ក៏បាន​បុក​បង្គោល​ខ្សែភ្លើង​មួយ​កំណាត់​ក្រោយ​ថ្ម​និង​ខាងលើ​ជា​ដែក​នៅ​ខាងស្តាំ​ដៃ បណ្តាល​អោយឈ្មោះ ឌី​ជាង ជា​អ្នកបើកបរ​ហោះ​ដោយ​ទៅបុក​ជាមួយ​បង្គោល​ដែក​បាក់ ក​និង​បែក​ចង្កា​ស្លាប់​នៅ​ក​ន្លែ ង​កើតហេតុ ចំណែក​ឈ្មោះ អ៊ូ សុ​ភ័​ស្ត បែកក្បាល​សន្លប់​ធំ​របួសធ្ងន់​។​DSC01721
​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ​មន្ទី​ពេទ្យ​ខេត្ត ដឹក​ជនរងគ្រោះ​ទាំង​២​ទៅកាន់​មន្ទី​ពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​ព្យាបាល​និង​ទុក​សព​ប្រគល់ជូន​ក្រុមគ្រួសារ​។​ចំ​ណែ​
​ក​ម៉ូតូ​បាន​ខូ​ត​ខាត​មួយ​កំណាត់​មុខ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរ បាល​ក្រុង​កំពង់ឆ្នាំង​។​DSC01703
​ ​គួរបញ្ជាក់​អោយដឹងថា នៅ​ចំណុច​ផ្លូវបត់​កោង​ខ្លាំង​៧៥%​មុខ​សាលា​បំពេញវិជ្ជា​ខាងលើនេះ​កន្លងមក​ធ្លាប់​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើនលើក​ក្នុង​១​ឆ្នាំៗ និង​ក៏មាន​អ្នកស្លាប់​និង​របួស​ក៏​មិនតិច​ដែរ និង​ខ្លះ​បាន​បើក​បុក​របង​សាលា​និង​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​នោះ បើ​គេ​បើកបរ​លឿន​មិន​ប្រុង​ប្រ​យ​ត្ន័ ពិសេស​គឺ​ស្រវឹង​ក្នុងពេល​បើកបរ​។​តាម​សំណូមពរ​របស់​ប្រ ជា​ពលរដ្ឋ ស្នើសុំ​មន្ទីរ​សាធារណៈការ​ខេត្ត​ជួយ​ដាក់​ចំណាំងផ្លាត​អោយបាន​ធំៗ​នៅ​ចំណុច​នេះ​ទើប​អាច​កា​ត់ប​ន្ថ​គ្រោះថ្នាក់​ចរាចរណ៍​បាន​៕