ខេត្តសៀមរាប៖រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត បន្ទាប់ពីធ្វើបទបង្ហាញនៅក្នុងវេទិកាវិស័យឯកជន នៅខេត្ដសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះ ឲ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំឲ្យបង្កើតសមាគមកែច្នៃដំឡូងមី ឲ្យដូចជាហគមស្រូវអង្គរ ដើម្បីឲ្យដំឡូងមានគុណភាពល្អ និងងាយស្រូលនាំចេញទៅក្រៅប្រទេស ខណៈដែលដំឡូងបច្ចុប្បន្នធ្លាក់ថ្លៃយ៉ាងគំហុក។រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ប្រជាកសិករខ្មែរដែលដាំដំឡូងមី មិនត្រឹមត្រូវតាមបច្ចេកទេសនោះទេ ដោយលោក ថា
កសិផលនោះ ពួកគាត់យកទៅហាលតាមដងផ្លូវ ហើយច្រកស្បោងលក់ ដែលនាំឲ្យដំឡូងមី មិនមានគុណភាព និងមានតម្លៃថោក។ លោកបានបន្ដថា រដ្ឋាភិបាលកំពុងរៀបចំនិវិធី បង្កើតជាសហព័ន្ធកែច្នៃដំឡូងមី ឲ្យដូចជាសមា គមន៍ស្រូវអង្គរ ដើម្បីឲ្យដំណាកសិកម្មនោះមានតម្លៃខ្ពស់ និងខិតខំប្រឹងប្រែងគៀងគរ អ្នកវិនិយោគមកកែច្នៃដំឡូងមីនៅកម្ពុជា ដើម្បីនាំកសិផលនោះ ទៅលក់នៅក្រៅប្រទេស ដោយមិនចាំបាច់មានឈ្មួញកណ្ដាល។
លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍បន្ដថា ក្រសួងពាណិជ្ជកម្មក៍ជុំរុញឲ្យបង្កើតសមាគមកែច្នៃជ័រកៅស៊ូផងដែរ ដូចជាការផលិតសំបកកង់ឡាន ស្រោមដៃ ដោយខ្លួនឯងជាដើម ។
ប្រជាកសិករ ដាំឡូងមី នៅស្រុកវ៉ារិន ខេត្ដសៀមរាប អ្នកស្រី ភី រ៉ាន់ ឲ្យដឹងថា កសិផលដំឡូងមីនៅឆ្នាំ២០១៥នេះ បានធ្លាក់ថ្លៃគួរឲ្យព្រួញបារម្ភ បើទោះបីប្រេងឥន្ទនៈធ្លាក់ថ្លៃបន្ដិចក្ដី។ អ្នកស្រីបន្ដថា តម្លៃដំឡូងមីស្ងួតមួយគីឡូក្រាមជាង៦០០រៀល ទៅ៧០០រៀលប៉ូណ្ណោះ ប៉ុន្ដែថ្លៃឈ្នួលកម្មករខ្ពស់។ប៉ុន្ដែអ្នកស្រីថា ការប្រកបដាំដំឡូងមី ងាយស្រួលជាងដំណាំស្រូវ។
ប្រជាកសិករមួយរូបទៀត អ្នកស្រី វ៉ន រឿន ឲ្យដឹងថា របរកសិកម្មនេះ មិនអាចទប់ទល់រួចតម្លៃឈ្នួលកម្លាំងពលកម្មនោះទេ ខណៈឈ្នួលកម្មករ តម្លៃ៧៥០០០រៀលក្នុងមួយតោន ដោយប្រើពេល៧ថ្ងៃ ចាប់ពីថ្ងៃដក រហូលដល់ហាលស្ងួត។អ្នកស្រីបន្ដថា ដំឡូងឆ្នាំ២០១៥នេះ ធ្លាក់ថ្លៃជាងឆ្នាំមុន ដោយសារមិនសូវមានទីផ្សារ។
គួរបញ្ជាក់ថា ប្រជាកសិករជាច្រើននៅក្នុងខេត្តសៀមរាប បានត្អូញត្អែរថា កសិផលដំឡូងមីមានតម្លៃថោក ដោយពួកគេអះអាងថា ផលដែលប្រមូលបានពីលក់ផលិតផលនោះ មិនរួចថ្លៃឈ្លួលកម្មករ និងការចំណាយលើដំការដាំដុះ រីឯតម្លៃឥន្ទនៈមិនមានលំនឹងផងដែរនៅក្នុងខេត្តសៀមរាប៕