ខេត្តព្រះសីហនុៈជនបរទេសចំនូន២ក្រុមជិះរថយន្តចំនូន២គ្រឿងដែលគេសង្ស័យថាជាក្រុមអ្នកលេងជនជាតិរុស្សីនោះបានជិះរថយន្តដេញបាញ់គ្នាស្នូរគ្រាប់កាំភ្លើងដូចលៀចផ្ទុះហាក់បីដូចធ្វើសង្គ្រៀមនៅក្នុងសមភូមិប្រយុទ្ធយ៉ាងដូចច្នេះដែរបង្ករភាពភ្ញាក់ផ្អើលពេញក្រុងព្រះសីហនុនិងបណ្តាលឲ្យបុរសជាជនជាតិខ្មែរម្នាក់ដែលកំពង់ជិះម៉ូតូនៅក្បែរនោះរងរបូសធ្លាយភ្លៅយ៉ាងធ្ងន់ធ្ងរ។ហេតុការណ៍ដ៍គូរឲ្យភ័យខ្លាចនេះបានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទិ២៦ខែគុម្ភៈឆ្នាំ២០១៥នៅតាមបណ្តោយវិថីឯករាជ្យក្បែររំវង្យមូលតោពីរត្រង់ចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូ(កំពង់សោមស៊ីធី)ស្ថិតនៅក្នុងភូមិលេខ៤សង្កាត់
លេខ៤ក្រុងព្រះសីងនុខេត្តព្រះសីហនុ។ក្រុមជនបង្ករក្រោយពីរកើតភ្លាមមួយក្រុមបានជិះរថយន្តគេខខ្លូនបាត់ស្រមោលនិងមួយក្រុមទៀតក៍បានរត់គេចខ្លូនផងដែរដោយបន្សល់ទុកនៅរថយន្តម៉ាក(លិចស៊ិស៤៥០មួយគ្រឿង)នៅនិងកន្លែងកើតហេតុ។ចំណែកជនរងគ្រោះជាជនជាតិខ្មែរត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជន(ក្លិនិចសេតេ)ធ្វើការជូយសង្គ្រោះភ្លាមៗផងដែរ។
.ទាក់ទិនទៅនិងករណីខាងលើនេះបើតាមសាក្សីជាក្រុមអ្នករត់ម៉ូតូឌុបនៅចាំដឹកម៉ូយនៅខាងលមុខសណ្ឋាគារនិងការស៊ីណូ(កំពង់សោមស៊ីធី)ចំណុចកើតហេតុជាច្រើននាក់បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តចំនូន២គ្រឿងគឺមួយគ្រឿងម៉ាក(លិចស៊ិសRX300)ពណ៍ខ្មៅមិនស្គាល់ផ្លាក់លេខនិងមួយគ្រឿងទៀតម៉ាកលិចស៊ិស450ពណ៍ស្កគ្មានផ្លាក់លេខបានបើកបរយ៉ាងលឿនប្រដេញគ្នាមកពីរទិសខាងកើតលុះបើកបរមកដល់
ចំណុចកើតហេតុខាងមុខកាស៊ីណូក៍ស្រាប់តែក្រុមអ្នកជិះរថយន្តម៉ាក(លិចស៊ិសRX300)ពណ៍ខ្មៅដល់កាំភ្លើងខ្លីបាញ់រៈទៅលើក្រុមជិះរថយន្តម៉ាកលិចស៊ិស450ពណ៍ស្កចំនូនប្រមាណជិត១០គ្រាប់ធ្វើឲ្យរថយន្តនោះធ្លុះផ្នែកខាងក្រោយចំនួន១គ្រាប់និងបែកកង់ប៉ុន្តែសំណាងល្អ
ក្រុមអ្នកលេងទាំង២ក្រុមនេះមិនមានក្រុមណាមួយរងរបួសនោះទេតែបែរជាសំណាងអាក្រក់ធ្លាក់ទៅលើបុរស់ជនជាតិខ្មែរម្នាក់ដែលកំបង់ជិះម៉ូតូសុខៗនៅក្បែរកន្លែងកើតហេតុត្រូវបានគ្រាប់កាំភ្លើងហោះទៅបុកទំលាយភ្លៅធ្លាយម្ខាងទៅម្ខាងរបូសធ្ងន់ធ្ងរដេកដូលនៅកន្លែងកើតហេតុនោះតែម្តង។
.ជនបង្កជិះឡានលុចសិសពណ៌ខ្មៅRX៣០០ក្រោយពេលកើតហេតុភ្លាមៗក៍បានជិះរថយន្តរត់គេចខ្លួនបាត់ស្រមោលក្នុងពេលនោះតែម្តងចំណែកភាគីគូរទំនាស់ជិះរថយន្ត៤៥០ត្រូវបានបែកកង់ទំនងជាបើកទៅមុខលែងរួចក៏បានចុះពីលើរថយន្តហើយរត់គេចខ្លួនចូលទៅក្នុងហាងយីហោសមុទ្រកម្ពុជានៅក្បែរនោះបាត់ទៅបាត់អស់ផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច ប៉ូលីស ប៉េអឹម បានចុះទៅដល់ធ្វើការពិនិត្យ រកឃើញមានសំបកផ្ទុះកាំភ្លើងខ្លីចំនួន៩គ្រាប់ក្នុងនោះរថយន្តលុចសីស៤៥០ដែលជារថយន្តជនល្មើសផងដែរនោះ ប៉ូលីសបានបញ្ជាក់ថា មានស្នាមធ្លុះដោយគ្រាប់កាំភ្លើងផ្នែកខាងក្រោយចំនួន ១ គ្រាប់និងបែកង់ ។
ជុំវិញបញ្ហានេះមិនទាន់មានសមត្ថកិច្ចណាមួយធ្វើការអះអាងថា ក្រុមជនបង្កទាំងនោះ ជាជនជាតិអ្វី ប្រើប្រាស់កាំភ្លើងម៉ាកអ្វី ហើយមានរឿងអ្វី ដែលឈានទៅដល់ការបាញ់បោះនៅឡើយទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយជុំវិញបញ្ហារនេះទាំងសមត្ថកិច្ចប៉ូលីសនិងប៉េអ៊ឹមបានកំពុងធ្វើការ ចុះស្រាវជ្រាវក្នុងរឿងនេះយ៉ាងយកចិត្តទុកដាក់ជាបន្តដើម្បីស្វែងរក្រុមជនដៃដល់នាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ដោយឡែកសំរាប់ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងក្នុងហេតុការណ៍នោះ មានឈ្មោះ ស៊ន ផល្លា អាយុ ២៧ ឆ្នាំ ភេទ ប្រុស មុខរបរ បុគ្គលិកបំរើការងារនៅសណ្ឋាគារ សុខា បានរងរបួសធ្ងន់ធ្ងរ ធ្លាយផ្លូវផ្នែកខាងឆ្វេង បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ សេតេ ។
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងរយៈពេលប៉ុន្មានខែ ដើមឆ្នាំ ២០១៥ នេះ បទល្មើសដែលប្រើប្រាស់អាវុធខុសច្បាប់ពីសំណាក់ជនបរទេសបែបនេះមានចំនួនប្រមាណ ២ ទៅ ៣ ករណី ហើយដោយករណីខ្លះត្រូវបានសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងកាំភ្លើងខ្លីទំនើបជាច្រើនដើមនិងករណីខ្លះស្ងាត់ដូចចោរលូចសេះ ។
ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានសំដែងការព្រួយបារម្ភចំពោះជនបរទេសដែលកំពុងរស់នៅក្នុងខេត្តព្រះសីហនុមួយរយៈពេលនេះបានបង្ករចលាចលស្ទើរទូទាំងខេត្តដោយខ្លះប្រើកាំបិតប្រើដំបងកាប់ចាក់សម្លាប់គ្នាមិនញញើតដៃរហូតឈានដល់ការប្រើកាំភ្លើងទៀតផង។ដោយគេមិនដឹងថាកាំភ្លើងដែលពួកគេយកមកប្រើប្រាស់បានយ៉ាងរលូននេះបានមកពីណានោះទេ។ប្រជាពលរដ្ឋសំណូមពរដល់ក្រសួងមហាផ្ទៃមេត្តាធ្វើការពិនិត្យឡើងវិញចំពោះ
មន្ត្រីក្រោមឱវាទដែលកំពុងអនុវត្តច្បាប់នៅខេត្តព្រះសីហនុចំពោះរាល់ការស្នាក់នៅរបស់ក្រុមបរទេសទាំងនោះទាំងនៅតាមដីគោកនិតាមដីកោះក្នុងលំហរសមុទ្រជាពិសេសគឺជនជាតិរុស្សីតែម្តងថាតើពូកគេមកស្រុកខ្មែរមកធ្វើអ្វីខ្លះដើម្បីជាសវាងកើតមានបញ្ហារមិនល្អតទៅទៀតបើមិនអញ្ចឹងទេនោះច្បាស់ជាភ្ញៀវទេចរណ៍បរទេសដ៍ទៃៗផ្សេងទៀតគេលែងហ៊ានមកស្រុកខ្មែរយើងហើយ៕



































