​រថយន្ត​ដឹក​ជ្រូក​របស់​ក្រុម​CP​បើក​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

0

​ ​ខេត្តស្ទឹងត្រែង​៖​រថយន្ត​ដឹក​ជ្រូក​របស់​ក្រុមហ៊ុន​CP​បើក​បុក​អ្នកជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ​ឡើងលើ​ផ្លូវជាតិ​បណ្តាលអោយ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ឯ​ម្នាក់ទៀត​បាន​រងរបួស​ជា​ទម្ងន់ ត្រូវបាន​ដឹក​យកមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ចំណែក​តៃកុង​រថយន្ត បាន​ព្យាយាម​បើករថយន្ត​គេច ចេញ ពី​ទី​កើតហេតុ តែ​ត្រូវបាន​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់បាន ។​20150227_094659
​ហេតុ​ការគ្រោះថ្នាក់​បង្ក​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧​កុ​ម្ភះ​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ស្ថិតក្នុង​ភូមិ​ត្នោត​ថ្មី ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​20150227_081056
​នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​សំអាង លោក​អនុ​សេនី​យ៏​ឯក​គង់ សេនា បាន​ឲ្យ​ដឹងថា ជន​រង គ្រោះ ទាំ ង​ពីរ​នាក់ ម្នាក់​ឈ្មោះ​ពុធ ឃាង អាយុ​៣៤​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​ឈ្មោះ​ហេង ជី​ម អាយុ​៤០​ឆ្នាំ រងរបួស​ធ្ងន់ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ម៉ឺន​រាជ ឃុំ​ខ្យង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ជិះ​ម៉ូតូ ប្រ​ភេ ទ វ៉េវ​អាល់​ហ្វា គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង (​ចេញពីផ្ទះ​ឡើងលើ​ផ្លូវជាតិ​) ។​ចំណែក​តៃកុងរ ថ យ ន្ត បង្ក ឈ្មោះ​ពុំ ប៊ុន​ឈា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ខេត្តកំពង់ធំ បើកប​រថយន្ត​ប្រភេទ HYUNDAI​ពណ៌​ស ពាក់ ស្លាក​លេខ​ភ្នំពេញ​3C.6476​ដឹក​ជ្រូក​១២០​ក្បាល បើកបរ​ក្នុងទិសដៅ​ពី​ពី​លិចទៅ​កើត ។​
​ ​លោក​គង់ សេនា បាន​បន្តទៀតថា សាក្សី​អ្នកឃើញ​ហេតុ​ការ​នោះ បាន​និយាយថា នៅមុន​ពេល​កើត ហេ តុ គេ​បានឃើញ​បុរសរងគ្រោះ​ទាំងពីរ​នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា​ចេញពីផ្ទះ ឡើងលើ​ផ្លូវជាតិ ពេល​ឡើង​ផុតពី​មុខ ផ្ទះ​ឡើង​ផ្លូវជាតិ ក៏​ស្រាប់តែ​រថយន្ត​ដឹក​ជ្រូក របស់​ក្រុមហ៊ុន​CP បើក​មកដល់​ល្មម ហើយ​បានមក​បុក អ្នកជិះ​ម៉ូតូ​ពេញ​ទំ​ហ៊ឹង បណ្តាល​ឲ្យ​ម៉ូតូ និង​ជនរងគ្រោះ គាប​ជាប់​នឹង​រថយន្ត​ផ្នែក​ខាងមុខ រថយន្ត​បាន​បន្ថែម​ល្បឿន​ចេញពី​ទី​កើតហេតុ ប្រមាណ​ជា​១​ពាន់​ម៉ែត្រ ក្នុង​បំណង​បើក​រត់គេច តែ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង សហការ​ជាមួយ​កម្លាំង​ស្នាក់ការ​អាវុធហត្ថ ស្ទាក់​ចាប់បាន ។​20150227_094532
​លោក​ថា ពេល​ឃាត់​រថយន្ត​នោះបាន អ្នក​នៅលើ​រថយន្ត​នោះ បាន​ឆ្លើយថា ខ្លួនគេ​មិនមែនជា​តៃកុងរ ថ​យន្ត​នេះ​ទេ រូបគេ​គឺជា​ព្រូ​រថយន្ត ចំណែក​តៃកុង​បាន​រត់គេចខ្លួន​បាត់ទៅ​ហើយ លោក​ថា តាមពិត​ព្រូ​នេះហើយ​គឺជា​តៃកុង ។​
​ ​លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ សាកសព​ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ក្រុមគ្រួសារ នៅ​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ជនរងគ្រោះ​បាន​បញ្ជូនទៅ​ជួយសង្គ្រោះ​បន្ទាន់ នៅក្នុង​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត ស្ទឹងត្រែង​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ និង​រថយន្ត​ដឹក​ជ្រូក​១២០​ក្បាល របស់​ក្រុមហ៊ុន CP ត្រូវបាន​កម្លាំង​នគរ​បា ល​ជំនាញ​ខេត្ត នាំយក​ទៅកាន់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕