​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង​បត់​មិនទាន់ ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ម្នាក់

0

នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្រុង​កំពង់ឆ្នាំង​​យ៉ាងហោចណាស់​យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារតែ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ទៅបុក​បង្គោល​ភ្លើង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​សាលា​បំពេញវិជ្ជា ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ។​4
​ ​មន្ត្រីនគរបាល​ចរាច​រណ៍ ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​ខាងលើនេះ ទី​១.​ឈ្មោះ ឌី ជាង អាយុ​២៥​ឆ្នាំ ជា​កម្មករ​បើកបរ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ធុង​ហ្គាស​អោយគេ ក្នុងពេល​កើតហេតុ ជា​អ្នកបើក​ម៉ូតូ​ស្មាស់​រ៉ឺ​វូ ពណ៌​ក្រហម អត់​ស្លាក​លេខ បាន​ស្លាប់​ដោយ​បាក់ ក និង​បែក​ចង្កា ទី​២.​ឈ្មោះ អ៊ូ សុ​ភ័​ស្ត អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​ជា​ម្ចាស់​ម៉ូតូ​ជិះ​ពីក្រោយ បាន​បែកក្បាល​រងរបួស​ធ្ងន់ ពួកគេ​ទាំង​២​នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​3

ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ មុនពេល​កើតហេតុ ពួកគេ​បាន​បើក​ម៉ូតូឌុប​គ្នា​មកពី​រោងចក្រ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​បើក​ដល់​ចំណុចកើតហេតុ ជា​ផ្លូវ​កោង​ខ្លាំង​បត់​មិនទាន់ ក៏បាន​បុក​បង្គោល​ខ្សែភ្លើង នៅ​ខាងស្តាំ​ដៃ បណ្តាល​អោយឈ្មោះ ឌី ជាង ជា​អ្នកបើកបរ​ហោះ​ផ្លោង​ទៅបុក​ជាមួយ​បង្គោល​ភ្លើង បណ្តាល​ឲ្យ​បាក់ក និង​បែក​ចង្កា​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​ឈ្មោះ អ៊ូ សុ​ភ័​ស្ត បែកក្បាល​សន្លប់​ស្តូកស្តឹង រងរបួស​ធ្ងន់ ។​1
​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ មន្ទី​ពេទ្យ​ខេត្ត ដឹក​ជនរងគ្រោះ​ទាំង​២ ទៅកាន់​មន្ទី​ពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​ព្យាបាល និង ទុក​សព​ប្រគល់ជូន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​បាន​ខូ​ត​ខាត​មួយ​កំណាត់​មុខ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក នៅក្នុង​អធិការដ្ឋាន​នគរបាល ក្រុង​កំពង់ឆ្នាំង ។​
​ ​គួរបញ្ជាក់​អោយដឹងថា នៅ​ចំណុច​ផ្លូវបត់​កោង​ខ្លាំង​៧៥% មុខ​សាលា​បំពេញវិជ្ជា​ខាងលើនេះ កន្លងមក​ធ្លាប់​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ជាច្រើនលើក​ក្នុង​១​ឆ្នាំៗ និង មាន​អ្នកស្លាប់ និង​របួស​ក៏​មិនតិច​ដែរ និង​ខ្លះ បាន​បើក​បុក​របង​សាលា និង​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ចំណុច​នោះ បើ​គេ​បើកបរ​លឿន​មិន​ប្រុង​ប្រ​យ​ត្ន័ ពិសេស​គឺ​ស្រវឹង​ក្នុងពេល​បើកបរ​តែម្តង ។​
​បើតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ បាន​ស្នើសុំ​មន្ទីរ​សាធារណៈការ​ខេត្ត ជួយ​ដាក់​ចំណាំងផ្លាត អោយបាន​ធំៗ នៅ​ចំណុច​នេះ​ផង ទើប​អាច​កា​ត់ប​ន្ថ​គ្រោះថ្នាក់​ចរាចរណ៍​នៅទីនេះ​បាន ៕