សារាចរ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ហាម​មិន​ឲ្យ​ដឹក​ជញ្ជូន​ត្រី​រ៉ស់ ត្រី​ឆ្តោ​ចូល ប៉ុន្តែ​ឈ្មួញ​នៅតែ​សម្រុក​ដឹក​

​កណ្ដាល ៖ ប្រភពព័ត៌មាន​ដែល​បាន​ធ្លាយ​ចេញពី​មន្ត្រីជលផល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា សារាចរ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​លេខ​៩៣៧ ចុះ​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ និង​សារាចរ​របស់​នាយកដ្ឋាន​ជលផល​លេខ ៣២៦ ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ បាន​

ហាមឃាត់​មិនឲ្យ​មាន​ឈ្មួញ ឬ​ក្រុមហ៊ុន​ណាមួយ​ធ្វើ​ការដឹកជញ្ជូន​នូវ​ប្រភេទ​ត្រី​រ៉​ស់ ត្រីឆ្តោរ​ស់ ចូល​ពី​ប្រទេស​ជិតខាង​ឡើយ គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​មន្ត្រី​ណា​ចេញ​លិខិតស្នាម​អនុញ្ញាតឲ្យ​ដឹងកជញ្ជូន​ត្រី​ប្រភេទ​ខាងលើ​នេះ​ចូលទេ គឺ​លើកលែងតែ​ត្រី​រ៉ស់ ឬ​ត្រី​ឆ្ដោ​ដែល​កាត់​ក្បាល​ហើយ​ប៉ុណ្ណោះ ចុះ​ហេតុអ្វី​បានជា​មកដល់​ពេលនេះ​ហើយ នៅតែ​មាន​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​មួយចំនួន​នៅតែ​មាន​ឱកាស​កាន់​លិខិត​ដឹកជញ្ជូន​បាន​យ៉ាង​គឃ្លើន​បែបនេះ តើ​ក្រៅពី​មន្ត្រីជលផល​អ្នកណា​ដែល​ហ៊ាន​ចេញ​លិខិត​ដឹកជញ្ជូន​ទាំង​នេះ​?​។​

​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា ឈ្មួញ​ទាំងនោះ​មានដូចជា ឈ្មោះ តា​យី​, ចែ​ដាវ និង​ក្រុមហ៊ុន​ហុក​ជ្រា គឺ​ដឹក​ជញ្ជូន​តាម​ច្រក​ខេត្តព្រៃវែង​, ស្វាយរៀង និង​ខេត្ត​កំពង់ចាម និង​មាន​ក្រុមហ៊ុន​នាង​សុ​វណ្ណា​រី និង​ឈ្មួញ​ឈ្មោះ រ៉ា កូន​ចែ ខេង ឈ្មោះ វ៉ាន់ ឈ្មោះ តា​កាន់ ដែល​បាន​ដឹកជញ្ជូន​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ខេត្តតាកែវ ខេត្ត​កំពត យក​មក​ចែកចាយ​ម៉ូយ​នៅក្នុង​យឿន​គីឡូម៉ែត្រ​លេខ (៩) និង​យឿន​ផ្សារ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​

​ដោយ​ពួកគេ​រកស៊ី​បាន​យ៉ាង​រលូន ឡើង​ដុះ​ស្លែ​ទៅហើយ បន្ទាប់ពី​ក្រុមហ៊ុន និង​ពួក​ឈ្មួញ​ទាំងនោះ បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​មន្ត្រី​ជលផល​នៅតាម​តំបន់​តាំងពី​ថ្នាក់ សង្កាត់ រហូត​ខណ្ឌ និង​រដ្ឋបាល​ចតុមុខ ដែល​ច្រក​ខេត្ត​ព្រៃវែង មាន​លោក អុន ស៊ី​ណាត ជា​នាយខ​ណ្ឌ ខេត្ត​តាកែវ​មាន​លោក កែ​ន ស៊ីថាន ជា​នាយខ​ណ្ឌ និង​លោក ម៉ែន វិបុល ជា​នាយក្រុម​បង្ក្រាប​នៃ​រដ្ឋបាល​ជលផល​ចតុមុខ​ដែល​ទទួល​ទិស​ខេត្តកណ្តាល និង​តាកែវ និង​ទីតាំង​ចុះ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​លោក ងិន ធី ជា​នាយខ​ណ្ឌ ជា​អ្នកទទួលខុសត្រូវ​នោះ​។​

​ករណីនេះ ក្រសួង​កសិកម្ម​បាន​សង្កត់ធ្ងន់​លើ​បទល្មើស​ដែល​កើតមាន​នៅ​ទីតាំង​នាំចូល និង​ទីតាំង​ដាក់ចុះ​នោះ ដូច្នេះហើយ ហេតុអ្វី​បានជា​អស់លោក​គ្រប់គ្រង មិនបាន តើ​មកពី​មូលហេតុ​អ្វី​ទៅ ? ចំណុច​នេះ ត្រូវបាន​មន្ត្រី​ខាងលើ​ធ្លាយ​មាត់​ថា មក​ពី​ថ្នាក់លើ​បាន​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ពួក​ឈ្មួញ និង​ក្រុមហ៊ុន​មួយចំនួន ចុះ​ហេតុអ្វី​បានជា​ចេះតែ​ចេញ​លិខិតអនុញ្ញាត​បញ្ច្រាស​ពី​សារាចរ​ក្រសួង​កសិកម្ម និង​សារាចរ​របស់​នាយកដ្ឋាន​ជលផល​អញ្ចឹង​? ភាពមិនប្រក្រតី​នេះ មន្ត្រីជលផល​ថ្នាក់​ខណ្ឌ​ផ្នែក និង​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ខាង​ក្រសួង​មេត្តា​ត្រួតពិនិត្យ​ឡើងវិញ​ផង​៕​

photo 1 photo 5