​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ចាប់ពង្រត់​គ្រឹ​ស្ថ​សាសនិកជន Assyrie ២២០​នាក់​

0

​ក្រុម​សកម្មជន​និយម​ជ្រុល​រដ្ឋ​អ៊ីស្លាម​បាន​និយាយថា ពួកគេ​បាន​ចាប់ខ្លួន​គ្រឹ​ស្ថ​សាសនិកជន Assyrie ក្នុង​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​យ៉ាងតិច ២២០ នាក់​។​
​ទីភ្នាក់ងារ​អង្កេត​ការ​ណ៏​សិទ្ធមនុស្ស​អង់គ្លេស​បាន​រាយ​ការ​ណ៏​ថា យុទ្ធជន​រដ្ឋ​អ៊ីស្លាម បាន​ចាប់​មនុស្ស​ក្នុងពេល ៣ ថ្ងៃ​កន្លងទៅនេះ បន្ទាប់ពី​ពួកគេ​បាន​ចូល​ត្រួតត្រា​ភូមិ ១០ ក្នុង​ខេត្ត Hassakeh​។​4
​ជាងនេះទៅទៀត ក្រុម​សកម្មជន​និយាយថា មាន​មនុស្ស​ជាច្រើន​នាក់​ទៀត​បាន​រត់​ចេញពី​ផ្ទះ​របស់ខ្លួន​ឆ្ពោះទៅ​ទីក្រុង​ធំៗ​នៅ Hassakeh និង Qamishli ខណៈដែល យុទ្ធ​ជនជាតិ ឃឺ​ដ បានធ្វើការ​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ខ្លួន​នៅក្នុង​តំបន់​នោះ បន្ទាប់ពី​បានទទួល​ជំនួយ​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​ជាច្រើន​ថ្ងៃ​ដោយ​សម្ព័ន្ធ​យោធា​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ៕2 1 3