រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​ធ្វើការ​ដក​កង​កម្លាំងប្រដាប់អាវុធ​ធន់​ធ្ង​ន ដើម្បី​បង្ហាញ​ពី​ការគោរព​បទ​ឈប់​បាញ់​

0

​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បានប្រកាសថា កងកំលាំង​រដ្ឋាភិបាល​បានចាប់ផ្តើម​ធ្វើ​ការដក​ខ្លួន​រួមជាមួយ​អាវុធយុទ្ធភណ្ឌ​ធន​ធ្ងន់​ចេញពី​តំបន់​ខ្សែរ​ត្រៀម​ជួរមុខ​ភាគ​កើត​ប្រទេស​ហើយ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់​បាញ់​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង មីន​ស៏ កាលពី​ថ្ងៃទី ១២ ដើមខែ​កុម្ភៈ​នេះ​។​4
​ការដក​កងកម្លាំង​ចេញពី​តំបន់​ជួរមុខ​នេះ ត្រូវបាន​ធ្វើឡើង​ពីថ្ងៃ​បន្ទាប់ពី ភាគី​ទាំងអស់​នៅក្នុង​តំបន់​បាន​អនុវត្ត​ន៏​តាម​បទ​ឈប់​បាញ់ ដោយ​មិន​បង្ករ​ការផ្ទុះអាវុធ​បន្ថែម​ក្នុង​រយៈពេល ២ ថ្ងៃ​ចុង​ក្រោយនេះ ដោយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​និង ឃ្លាំមើល​ពី​ទីភ្នាក់ងារ​រក្សា​សន្តិសុខ និង កិច្ចសហប្រតិបត្តិការ​ន៏​អឺរ៉ុប OSCE ។​3
​ដោយឡែក​ស្របពេល​ជាមួយគ្នានេះដែរ មេដឹកនាំ​របស់​ក្រុម​ឧទ្ទាម​ក៏បាន​និយាយ​ដែរ​ថា ពួកគេ​ក៏បាន​ធ្វើ​ការដក​កំលាំង​សកម្មជន​របស់ខ្លួន​ប្រមាណ​ជាង ៤០០ នាក់ ចេញពី​តំបន់​ប្រឈម​ជួរមុខ​ផងដែរ ៕2 1