យ៉ាងហោចណាស់មានមនុស្ស ៣ នាក់ បានស្លាប់ និង ម្នាក់ទៀតបានទទួលរងរបួសបន្ទាប់ពីរថយន្តមួយគ្រឿងបង្កប់ដោយគ្រាប់បែក បានបើកទៅបំបុករថយន្តកងកម្លាំងណាតូពីរគ្រឿង ក្នុងរដ្ឋធានី កាប៊ុល ប្រទេសអាហ្គានីស្ថាន។
ករណីវាយប្រហារខាងលើនេះ បានកើតឡើងនៅក្បែរស្ថានទូតប្រទេសអ៊ីរ៉ង់ក្នុងសង្កាត់ វ៉ាហ្ស៊ី អាបាខាន ហើយការវាយប្រហារនេះ គឺសំដៅវាយប្រហារទៅលើអ្នកតំណាងជាន់ខ្ពស់ការងាររក្សាសន្តិសុខអង្គការណាតូប្រចាំនៅប្រទេសអាហ្គានីស្ថាន រួមជាមួយអ្នកការទូតរបស់ប្រទេសទួគី ប៉ុន្តែពួកគេទាំងពីរត្រូវបានរួចផុតពីការវាយប្រហារដោយសុវត្ថិភាព ៕