កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា ឆ្នាំ​២០១៤ ​និង​ទិសដៅ​អនុវត្ត​បន្តការងារ​យោធា ឆ្នាំ​២០១៥

0


​សៀមរាប កាល​ព្រឹក​ថ្ងៃទី ២៧ ខែ កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៤​និង​ផែនការ​សកម្មភាព​ឆ្នាំ​២០១៤ ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់លោក​ឃឹម​ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​សៀមរាប​និង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ​ព្រហ្ម​សំអុល​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤​និង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​បណ្តា​អស់លោក លោកស្រី​ជា មេបញ្ជាការ បញ្ជា​ការរង នាយសេនាធិការ កងពលតូច នាយទាហាន នាយទាហានរង កងឯកភាព​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​ផងដែរ ។​DSC_8319
​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ិន ភ​ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ធ្វើ​កិច្ច​ស្វាគមន៍ និង បើក​កិច្ចប្រជុំ ព្រមទាំង​បានធ្វើ​ការណែនាំ​មួយចំនួន ដល់​បណ្តា​កងឯកភាព​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ដើម្បី​ជា​ទុន​នៃ​ប្រទីប​ក្នុង​ការធ្វើ​បទ​អន្តរាគមន៍​រួចមក លោក​វរៈសេនីយ៍ទោ គង់ ឃួន នាយការិយាល័យ​ទី​៣ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​DSC_8294

បានធ្វើ​សេចក្តីរាយការណ៍​បូកសរុប​ពី​លទ្ធផល​ការងារ​យោធា ដែល​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​អនុវត្តបាន​ក្នុង​ឆ្នាំ​២០១៤ ព្រមទាំង​ការអាន​ទិសដៅ​ផែនការ​សម្រាប់​អនុវត្ត​បន្តការងារ​យោធា ឆ្នាំ​២០១៥ ដោយ​លោក​វរៈសេនីយ៍ឯក វិញ វឿន​រួចមក ក្នុងនោះដែរ​ក៏មាន​ការឡើង​ធ្វើ​បទ​អន្តរាគមន៍​របស់លោក​មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៨ និង កិច្ចពិភាក្សា​ដោយ​ផ្តោតលើ​ការ​គ្រប់ គ្រង​កម្លាំង គ្រឿង​បរិក្ខា​បំពាក់ ការងារ​ហ្វឹកហ្វឺន អប់រំ​ចិត្តសាស្ត្រ និង វិធី​ការពារ​ទីតាំង​ផងដែរ ។​DSC_8277
​មានប្រសាសន៍​នោះដែរ​លោក ឃឹម ប៊ុន​សុង និង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ព្រហ្ម សំអុល ក៏បាន​ធ្វើការ​ឯកភាព​ទៅលើ​លទ្ធផល​ការងារ​យោធា​ដែល​ទទួលបាន​ក្នុង​ឆ្នាំ​២០១៤​និង​ផែនការ​អនុវត្ត​បន្តការងារ​យោធា​ឆ្នាំ​២០១៥​ព្រមទាំង​បាន​ផ្តល់នូវ​បទពិសោធន៍​និង​អនុសាសន៍​វិធាន​ការល្អៗ​មួយចំនួន ក្នុងការ​ដឹកនាំ​បញ្ជា​ដល់​កងកម្លាំង​ឯកភាព ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប សំដៅ​ធ្វើ​ឲ្យ​អង្គភាព​ទាំងមូល អនុវត្ត​លើ​ការបំពេញភារកិច្ច​ស្នូល សម្រេច បាន​ជោគជ័យ ដែល​ក្រសួងការពារជាតិ និង រាជរដ្ឋាភិបាល​ប្រគល់ជូន​។

ឯកឧត្តម​ទាំងពីរ ក៏បាន​កោតសរសើរ​ផងដែរ ពី​កិច្ចសហការ​ចូលរួមរ​បស់​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ជាមួយ​អាជ្ញាធរ ខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ ក្នុង​កិច្ចការពារ​ថ្នាក់ដឹកនាំ​កំពូលៗ​ជាតិ អន្តរជាតិ ធ្វើ​កិច្ចប្រជុំ​និង​ទស្សនៈកិច្ច​នៅ​តំបន់​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប​។ ម្យ៉ាងទៀត​នេះ​គឺជា​សក្ខីភាព​ដែល​ឆ្លុះបញ្ចាំង​កាន់តែ​ប្រត្យក្ស នូវ​ដំណើរ​ឆ្ពោះទៅ​ការពង្រឹង នូវ​ស្វាយ​ភាពម្ចាស់ការ លើ​ការកសាង​កម្លាំង​ស្នូល និង ពង្រីកពង្រឹង​DSC_8273

សមត្ថភាព​ប្រយុទ្ធ ការបំពាក់​បំប៉ន​អប់រំ​ចិត្តសាស្ត្រ យុទ្ធសាស្ត្រ ក្នុងការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ រាល់​ការ​ប៉ុង​ប៉ង​នៃ​ម​ហិ​ច្ច​តា​ឈ្លា​ន ពាន របស់​បច្ចាមិត្ត​បរទេស ហើយ​កម្លាំង​យុទ្ធជន​ជា​សសរស្តម្ភ​ដ៏​រឹងមាំ​នៃ​ប្រទេស ក្នុងការ​ការពា​រកសា​ង ការអភិវឌ្ឍន៍ ប្រទេសជាតិ ដូច្នេះ​កម្លាំង​ត្រូវតែ​ជា​ធនធាន​មួយ ប្រកបដោយ​សក្តានុពល កាយសម្បទា​ល្អ​មាំមួន មាន​ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និង​ម៉ឺងម៉ាត់ ។

លោក ឃឹម ប៊ុន​សុង លោក ព្រហ្ម សំអុល ក៏បាន​លើក​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើ​ការ​កំណែទម្រង់​ផ្សេងៗ ដើម្បី​ជម្រុញ​នឹង​លើ​កម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង ការ​កំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ៍ គឺ​ធ្វើ​ឲ្យ​ស្ថានភាព គុណភាព និង ត្រៀមលក្ខណៈ​ខ្ពស់ ។

ឯកឧត្តម​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ មេបញ្ជាការរង នៃ​កងឯកភាព​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ត្រូវគោរព​ឲ្យ​បានល្អ ពី​អង្គការ​វិន័យ​កងទ័ព ឲ្យ​មានការ​សាមគ្គី​ផ្ទៃក្នុង​ល្អ ព្រមទាំង​បង្កើន​ការហ្វឹកហ្វឺន បណ្តុះបណ្តាល បង្កើន​សមត្ថភាព​យល់​ដឹង ពី​យុទ្ធវិធី យុទ្ធសាស្ត្រ របស់​កងទ័ព ដើម្បី​បង្កើន​នូវ​គុណភាព​ក្នុង​ជួរ​កងទ័ព ជាសំខាន់​ការគ្រប់គ្រង​កងកម្លាំង គ្រឿង​សម្ភារៈ​បំពាក់ និង បរិក្ខា របស់​កងទ័ព ការកសាង​អង្គភាព ការ​បង្កបង្កើនផល

ចិញ្ចឹមសត្វ ក្នុងការ​ដោះស្រាយ​ជីវភាព​ទ័ព និង គ្រួសារ​ទ័ព ព្រមទាំង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ក្នុងការ​រក្សា​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាជន​ក្នុង​មូលដ្ឋាន​អង្គភាព​ឈរជើង ជាពិសេស​ដោយ​ខេត្តសៀមរាប​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​នូវ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូលមក ទស្សនា​កម្សាន្ត ដែលជា​តំបន់​សេដ្ឋកិច្ច នៃ​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់ ព្រះរាជាណាចក្រ​កម្ពុជា ៕

​ដោយ​គឿន​វ៉េ​ត​