​មកពី​មើល​ខន​ស៊ើ​ត​ត្រូវ​រថយន្តបុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់​!

0

​បាត់ដំបង​=​យុវជន​ពីរ​នាក់​ជា​កម្មករ​លាង​ម៉ូតូ​នៅ​ជិត​មន្ទី​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ខ​ណះ​ដែល​ពួកគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​(​ទ្រី​ម​ឆ្នាំ​២០១១​ពាក់​ផ្លាកលេខ​1D 0855 បន្ទាយមានជ័យ​)​នាំគ្នា​ចេញមក​ពី​មើល​គេ​ប្រគំ​តន្ត្រី​ខន​ស៊ើ​ទ នៅ​ផ្សារ​រាត្រី​B2B​ក៍​ត្រូវ​រថយន្ត ម៉ាក​(​ហាយ​ប្រី​ត​)​បាន​បុក​ខ្ទាត​ជាង​៤០​ម៉ែត្រ ពេល​យុ​ជន​ទាំងពីរ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត​។​​ហេតុការណ៍​ដែល​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពីរ​វេលា​ម៉ោង​១០​និង​០០​នាទី យប់​ថ្ងៃទី​២៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងមុខ​មន្ទី​ពេទ្យ​ឯកជន​(​វិសាល​សុខ​)​តាម បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​បាត់ដំបង ។​WP_20150226_077
​បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់ថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន ទាំងពីរ​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​ក្នុង​គោលដៅ​ពី​លិច ទៅ​កើត​ដោយ​ក្នុង​ដៃ​មាន​កាន់​នំចំណី​ផង ដែល​ពួកគេ​ទើប​និង​ត្រឡប់​មកពី​មើល​ការប្រគំ​តន្ត្រី​ខន​ស៊ើ​ទ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៍​ឃើញ​រថយន្ត​ម៉ាក​(​ហាយ​ប្រី​ត​)​បើក​ក្នុង​គោលដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ក៍បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​តែម្តង ក្រោយពី​បាន​បុក​ជនរងគ្រោះ​រថយន្ត​ខាងលើ​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់​។​WP_20150226_072
​ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើ​ទី​១​ឈ្មោះ​ទុយ ជ្រិ​ន ភេទ​ប្រុស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​កម្មករ​លាង​ម៉ូតូ នៅ​ជិត​មន្ទី​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង ទី​២​ឈ្មោះ​តូ​យ មិន​ស្គាល់ ត្រកូល​ជា​កម្មករ​លាង​ម៉ូតូ​ជាមួយគ្នា​។​WP_20150226_063
​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវយក​ចូល​សង្គ្រោះ​នៅក្នុង​មន្ទី​ពេទ្យ​ឯកជន (​វិសាល​សុខ​)​នេះ​តែម្តង ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​លើក​យកទៅ​រក្សារ​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត រង់ចាំ​សមត្ថកិច្ច​តាមរក​មុខសញ្ញា​រថយន្ត ព្រោះ​រូបភាព ន​ជាប់​នៅ​ក្នុងកា​មា​រា សុ​វត្ថ​ភាព​របស់​មន្ទី​ពេទ្យ​៕​