បាត់ដំបងៈបុរសវ័យចំណាស់ម្នាក់ត្រូវបានស្លាប់ក្នុងថ្លុកឈាមខណៈពេលដឹកដល់មណ្ឌលសុខភាពស្រុករតនៈមណ្ឌលនិងម្នាក់ទៀតរបួសធ្ងន់.ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង.ក្នុងគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយរវាងរថយន្តនិងម៉ូតូជិះឌុបគ្នា២នាក់.ច្រាស់ទិសគ្នានិងរថយន្ត។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១.៥០នាទីរសៀលថ្ងៃទី២៦កុម្ភៈនៅត្រង់ចំណុចភូមិបឹងអំពិល.ឃុំស្តៅ.ស្រុករតនៈមណ្ឌល.ខេត្តបាត់ដំបង។
សាក្សីកន្លែងកើតហេតុឲ្យដឹងថាៈមុនពេលកើតហេតុឃើញបុរសវ័យចំណាស់ទាំង២នាក់ជិះម៉ូតូម៉ាកវ៉េវ.ឌុបគ្នា២នាក់ពីត្បូងទៅជើងដល់ត្រង់ចំណុចផ្លូវកោងកើតហេតុមានរថយន្តធំ១គ្រឿងចតលើចិញ្ចើមផ្លូវ.រួចអ្នកបើកម៉ូតូក៏វ៉ារថយន្តធំចតនោះខាងឆ្វេងទៅមុខទៀតក៏វ៉ាក់អឺនិងរថយន្តISUZUជិះគ្នា៤នាក់ក៏បុកគ្នាតែម្តង.រួចរថយន្តរ៉េចង្កូតមកខាងស្តាំដៃធ្លាក់ប្រឡាយធ្វើឲ្យអ្នកជិះម៉ូតូទាំង២នាក់រងរបួសធ្ងន់ដឹកទៅមន្ទីពេទ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ចំណែករថយន្តនិងម៉ូតូខ្ទេចវ៉ុលទាំង២គ្រឿង។
មន្ត្រីនគរបាលចរាចរណ៏បានឲ្យដឹងថាៈជនរងគ្រោះឈ្មោះតុង.ភេទប្រុសអាយុជាង៦០ឆ្នាំមុខរបររើសអេតចាយជិះពីក្រោយត្រូវបានស្លាប់ពេលដឹកដល់មណ្ឌលសុខភាពស្រុកនិងអត្តសញ្ញាណជនរងគ្រោះរបួសធ្ងន់ម្នាក់ទៀតមិនទាន់ដឹង.ព្រោះដឹកទៅមន្ទីពេទ្យបង្អែកខេត្តសង្គ្រោះជាបន្ទាន់.ទាំង២នាក់ជិះម៉ូតូមានទីលំនៅភូមិក្រចាប់.សង្កាត់អូតាវ៉ៅក្រុង/ខេត្តប៉ៃលិន។ចំណែកអ្នកជិះលើរថយន្តមិនមានគ្រោះថ្នាក់.រីឯអ្នកបើករថយន្តបានគេចខ្លួនបាត់។
មន្ត្រីដដែលបន្តថាៈបច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី.អ្នករងរបួសធ្ងន់កំពុងព្យាបាលសង្គ្រោះជាបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត.ចំណែករថយន្តISUZUពាក់ស្លាកលេខឌ.០៣៩៣ភព២និងម៉ូតូម៉ាកវ៉េវពាក់ស្លាកលេខ១F.២៨៩៤កំពង់ចាម.ត្រូវបានកម្លាំងយករថយន្តមកស្ទូចអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរស្នងការខេត្តបាត់ដំបង.រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។




































