យុវជន​ម្នាក់​ស្រវឹង​ស្រ​ជោគ​ជិះ​ម៉ូតូ​បុក​ម៉ូតូ​ឆត​ស្ងាម​រង​របួស​ខ្លួនឯង​

ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន​ទាំង​ស្ថានភាព​ស្រវឹងស្រា​ទៀត​ផង​នោះ​ក៍​រ៉េ​ចង្កូត​ទៅ​បុក​និង​ម៉ូតូ​ដែល​ចត​ស្ងាម​បណ្ដាលឲ្យ​រងរបួស​ខ្លួន​ឯង កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី​យប់ ថ្ងៃទី​២៥ ខែ​មិនា​ឆ្នាំ​២០១៤ នៅ​ចំណុច​នាគ​បាញ់​ទឹក តាម​បណ្ដោយ​ផ្លួវ​សួន​

សម្តេច ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន​។​
​    ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេ​កើតហេតុ​គេ​បាន​ឃើញ​យុវ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឆាយ​លី ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ច ៤៦១៣ ឆត​ម៉ូតូ​ស្ងាម​ហើយ​ទៅ​អង្គុយលេខ​នៅលើ​បង់ ភ្លាម​នោះ​ក៍មាន​យុវជន​ម្នាក់​ស្រវឹងស្រា​ជោគ​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ក្រហម លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1AL-8379 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សួន​សម្តេច ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ឆាយ​លី​ពេញទំហឹង​បណ្ដាលឲ្យ​រង​របួស​ខ្លួនឯង​។​
​    ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំ​កាន​ដើម្បី​រងចាំ​ដៅ​ស្រាយ​នៅពេល​ក្រោយ​៕​

01 (1) 03 (1)