ព្រះសីហន៖ល្បែងកន្ទុយលេខគឺជាល្បែងមួយប្រភេទក្នុងចំណោមល្បែងភ្នាល់ជាច្រើននៅក្នុងក្រុងព្រះសីហនុ ដែលជាក្រុងទេសចរណ៏ធម្មជាតិតំបន់ឆ្នេរនាទិសនិរតីនោះ កំពុងកើតមានយ៉ាងពេញបន្ទុកទាំងក្នុងផ្សារនិងនៅក្នុងភូមិ ប៉ុន្តែផ្ទុយទៅវិញគេពុំដែលឃើញសមត្ថកិច្ចពាក់ព័ន្ឋធ្វើការបង្ក្រាបដូចខេត្តផ្សេងៗម្តងណាឡើយ។
ជុំវិញបញ្ហាល្បែងស៊ីសងខាងលើលោកលុយ ហាង មេប៉ុស្តិ៏លេខ៤ក្រុងព្រះសីហនុបានឲ្យដឹងថា ល្បែងស៊ីសងជាដើមហេតុន័យអំពើរចោរកម្ម លួច ឆក់ ប្លន់ នៅក្នុងសង្គមដូចច្នេះលោកបានបាប់និងចុះនែនាំជាច្រើនលើកច្រើនសាអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យយោលដឹងអំពី
គោលនយោបាយភូមិឃុំ មានសុវត្តិភាពតែប្រជាពលរដ្ឋមិនដែលស្តាប់នឹងនៅតែបន្តលេងគ្មានគឹតថាថ្ងៃបុណ្យទានអ្វីឡើយទើបនៅរសៀលថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៥នេះរូបលោកសហការណ៏ជាមួយកម្លាំងនគរបាលព្រហទណ្ឌខេត្តចុះបង្ក្រាប់បីទីតាំងផ្សេងគ្នាក្នុងមូលដ្ឋានរបស់លោកឃាត់ខ្លួនបានមេកត់កន្ទុយលេខបីនាក់អ្នកចាក់បីនាក់និងមានអ្នកលេងបៀរឡូតូសរុប៩នាក់មានប្រុសមានស្រីយកមកនែនាំនៅប៉ិស្តិ៏រដ្ឋាលលេខ៤ក្រុងព្រះសីហនុក្រោយពីនែនាំនិងធ្វើកិច្ចសន្យាហើយសម្ថកិច្ចបានដោះលែងឲ្យទៅផ្ទះវិញនៅល្ងាចថ្ងៃដ៏ដែលនិងសន្យាកុំឲ្យមានលើកក្រោយទៀត។
សូមបញ្ជាក់ថានៅប៉ិស្តិ៏រដ្ឋាលលេខ២ដែលមានលោកសំ ប្រាក់ជានាយប៉ុស្តិ៏ពុំដែលឃើញចុះបង្ក្រាប់ទីតាំងភ្នាល់បាល់និងកន្ទុយលេខបានម្តងណាឡើយទោះបីជាមានល្បែងស៊ីសងទាំងនោះនៅជិតច្រមុះលោកក៏ដោយ ចំណែកប៉ុស្តិ៏រដ្ឋាលលេខ៣វិញក៏ដូចជាលេខ២ដែលមិនដែលឃើញមានមុខសម្ថកិច្ចណាទៅអើតមើលកន្លែងលេងបៀរនិងកន្ទុយលេខនៅម្តុំ
ឧតុនិយមម្តងណាឡើយមានពេលខ្លេះប្រជាពលរដ្ឋខ្សឹបប្រាប់សម្ថកិច្ចរឿងកន្ទុយលេខនិងមានអ្នកលេងបៀរស៊ីសងលុយធំៗត្រូវបានត្រូវបានសម្ថកិច្ចឆ្លើយវិញថាកុំរំខានសម្ថកិច្ចកុំពុងតែដេក ដេកយូម្លេះលោកមេប៉ុស្តិ៏ទាំងពីរនាក់៕


































