មនុស្ស ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងកងពលតូចអន្តរាគមន៍លេខ៦ ឃាត់ខ្លួនបញ្ជូនទៅកងរាជអាវុធហត្ថស្រុក បន្ទាប់ពីប្តីប្រពន្ធទាំង២ ធ្វើសកម្មភាពកាច់សោរម៉ូតូ របស់ប្រជាពលរដ្ឋ នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោកអនុសេនីយ៍ឯក គង់ សម្បត្តិ មេបញ្ជាការរងអាវុធហត្ថស្រុកកត្រពាំងប្រាសាទ បានឱ្យដឹងថា ជនសង្ស័យ ២នាក់ប្តីប្រពន្ធខាងលើ ដែលប្តីឈ្មោះ តាំង ប៊ុនតេង អាយុ៤០ឆ្នាំ មានស្រុកកំណើតភូមិចក ឃុំចក ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ ចំណែកប្រពន្ធឈ្មោះ វ៉ាត ចាន់លាប អាយុ៣៧ឆ្នាំ មានស្រុកកំណើតភូមិក្រាំងធ្នង់ ឃុំរវាង ស្រុកសំរោងទង ខេត្តតាកែវ ដែលបច្ចុប្បន្នស្នាក់នៅភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោកបន្តថា ជនសង្ស័យទាំង២នាក់ ត្រូវបានអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចាប់ឃាត់ខ្លួនបញ្ជូនមកស្នាក់ការអាវុធហត្ថស្រុក បន្ទាប់ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅពាក់ស្លាក់លេខ ព្រះវិហារ ១A-៧៣៦៨ ធ្វើសកម្មភាពកាច់សោរម៉ូតូ ១គ្រឿងទៀត ម៉ាកវ៉េវពណ៌ក្រហមសេរីឆ្នាំ២០១០ របស់ឈ្មោះ ពិន សុផល ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ដែលម្ចាស់បានទុកម៉ូតូនៅមុខផ្ទះរបស់ខ្លួន នៅអំឡុងម៉ោង ១.០០នាទី
រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ ហើយជនសង្ស័យជាប្តីបានជិះម៉ូតូដែលលួចបំណងរត់គេច តែត្រូវម្ចាស់ឃើញទាន់ក៏ស្រែឱ្យគេជួយ ហើយភ្លាមៗនោះកម្លាំងយោធាកងពលលេខ៦ កំពុងល្បាតក៏ជួយដេញតាមពីក្រោយ រួចហើយជនសង្ស័យក៏ទុកម៉ូតូ
ចោលគេចខ្លួនចូលព្រៃ តែត្រូវកម្លាំងកងពលលេខ៦ ព័ទ្ធចាប់បាន រួចហើយក៏តាមឃាត់ខ្លួនជនស្ស័យជាប្រពន្ធម្នាក់ទៀត ដែលកំពុងជិះម៉ូតូរត់គេចខ្លួន បន្ទាប់មកក៏បញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់ស្នាក់ការអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដើម្បីធ្វើការសាកសួរ បញ្ជូនទៅតុលាការ។




































