ខេត្តកំពង់ចាម: ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់កំពុងដើរលើផ្លូវត្រូវរថយន្តបុកស្លាប់យ៉ាងអណោចអធម៍ រីឯរថយន្តបង្ក ក្រោយកើតហេតុអ្នកបើកបរបានព្យាយាមបើករត់គេចបាត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧,០០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៥ នៅលើរកំណាត់ផ្លូវជាតិលេខ៧១ ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកវរសេនីយន៍ត្រី អិុត ដារ៉ា អធិការនគរបាលស្រុកចំការលើបានប្រាប់ឲដឹងថា ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះ បឹុង ស្រីលក្ខ័ អាយុ១៥ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពបានឲដឹងថាហេតុការណ៍នេះគ្មានអ្នកឃើញថាយ៉ាងណានោះទេ ប៉ុន្តែត្រូវបានសម្មត្ថកិច្ចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះអាចកំពុងដើរលើផ្លូវជាតិហើយក៏ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណនិងមិនដឹងបើកបរក្នុងទិសដៅទៅខាងណាបុកបណ្តាលឲស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម៍នៅលើដងផ្លូវ ក្រោយកើតហេតុជនបង្កបានបើករថយន្តរត់បាត់។
លោកអធិការក៏បានបញ្ជាក់ឲដឹងថា ករណីនេះក្រោយកើតហេតុភ្លាមៗ នគរបាលស្រុកនិងនគរបាលមូលដ្ឋានចុះទៅអន្តរាគមន៏តាមស្ទាក់ឃាត់រថយន្តភ្លាមៗដែរនិងកំពុងអត្តសញ្ញាណរថយន្តបង្ក ចំណែកសពក្មេងស្រីរងគ្រោះក្រូវបានប្រគល់ជួនទៅក្រុមគ្រួសារយកទៅធ្វើរបុណ្បតាមប្រពៃណី៕



































