សត្វជ្រូក“មានចិត្ដស្មោះស”បានលុត ជង្គង់ជើងមុខទាំង២នៅមុខខ្លោងទ្វារចូល ព្រះវិហាររាប់ម៉ោងមិនព្រមងើបឈរបើ ទោះបីមានមនុស្សកកកុញមកឈរមើល បណ្ដេញចេញក៏ដោយ ។ សត្វជ្រូកនោះ លុតជង្គង់រហូតដល់ព្រះសង្ឃឬដូនជីក្នុង ព្រះវិហារមករំដោះតាមរយៈការសូត្រ ធម៌ទើបព្រមងើបឈរឡើងចាកចេញពី ទីនោះ ។
សត្វចិញ្ចឹមមានអារម្មណ៍ មានមនោ សញ្ចេតនាដូចជាមនុស្សអ៊ីហចឹងដែរ ។ សត្វតិរច្ឆានក៏ចេះបង្ហាញមនោសញ្ចេត នាចេះគោរពស្រឡាញ់របស់វា ប៉ុន្ដែ មិនមែនគ្រប់សត្វទាំងអស់ចេះលុតជង្គង់ គោរពបូជានៅមុខព្រះវិហារដូចជាសត្វ ជ្រូកខាងលើនេះឡើយ ។ នេះជាករណីដ៏ កម្រជួបប្រទះបើទោះបីយើងបង្ខំវាឱ្យធ្វើ បែបនេះមិនប្រាកដថា វាព្រមធ្វើនោះ ឡើយ ។
សត្វជ្រូកខាងលើចិញ្ចឹមនៅក្នុងកសិ ដ្ឋានរបស់លោក Haung ស្ថិតនៅក្នុង ភូមិ Tantou ខេត្ដ Zhejiang ប្រទេស ចិន ។ ភ្លាមៗនោះរូបភាពសត្វជ្រូកលុត ជង្គង់នៅមុខព្រះវិហារបានផ្សព្វផ្សាត ពាសពេញប្រព័ន្ធអ៊ីនធើណេត បណ្ដាញ សង្គមនៅទូទាំងប្រទេសចិន និងនៅជុំ វិញពិភពលោក ។ មិត្ដអ្នកអានជាច្រើន បានលើកឡើងថា សត្វជ្រូកខាងលើអាច ចាប់ជាតិយល់ដឹងទាំងអស់តែមិនអាច និយាយបានទើបទៅលុតជង្គង់នៅមុខ ព្រះវិហារ បង្ហាញពីវិប្បដិសារី បាបកម្ម ដែលបានធ្វើពីជាតិមុនទើបបណ្ដាលឱ្យ កើតជាសត្វជ្រូកបែបនេះ ។
បណ្ដាញព័ត៌មានស៊ីណាបានផ្សព្វ ផ្សាយថា ពលរដ្ឋរស់នៅភូមិ Tantou បាននាំគ្នាទៅមើលសត្វជ្រូកខាងលើ ដែលលុតជង្គង់មិនព្រមងើប។ នៅពេល ដែលសត្វជ្រូកលុតជង្គង់នៅមុខព្រះវិហារនោះក៏បានប្រារឰពិធីបុណ្យ តាមពុទ្ធ សាសនាផងដែរ ។ អ្វីដែលគេចាប់ អារម្មណ៍នោះគឺសត្វជ្រូកមិនព្រមងើបឈរឡើងនោះឡើយរហូតដល់មាន ព្រះសង្ឃមកសូត្រធម៌រំដោះកម្មទើបព្រម ងើបឈរចាកចេញពីទីនោះ ។ រឿងរ៉ាវ ខាងលើទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកខាងលើ បានរៀបរាប់ឱ្យដឹងថា សត្វជ្រូកនោះ មានទម្ងន់ប្រមាណ១៥០គីឡូក្រាម វា បានរត់ចេញពីទ្រុងនៅថ្ងៃទី២២ ខែកុម្ភៈ ក្នុងពេលដែលត្រៀមចាប់វាយកទៅ កាប់សាច់ ។ ក្រោយពេលរកឃើញសត្វ ជ្រូកលុតជង្គង់នៅមុខព្រះវិហារម្ចាស់ កសិដ្ឋានបានចាប់វាយកទៅកាប់សាច់ ដូចការគ្រោងទុក ។ ភ្លាមៗនោះមតិ សាធារណៈប្រតិកម្មយ៉ាងខ្លាំងចំពោះ សកម្មភាពរបស់ម្ចាស់កសិដ្ឋាននៅពេល ដែលសត្វជ្រូកមានសកម្មភាពបែបនេះ ហើយនៅតែគ្មានចិត្ដលើកលែងទៀត ។ ក្រោយការរិះគន់លោកHaung ក៏បង្ហាញ ការសោកស្ដាយពីទង្វើរបស់ខ្លួនមិនគួរ ណាកាប់សាច់ជ្រូកខាងលើដែលមាន ញាណយល់ដឹង ចេះគោរពបូជាដូចជា មនុស្សនោះ ។
កន្លងមកក៏មានរឿងរ៉ាវប្លែកៗជាច្រើន ពាក់ព័ន្ធទៅនឹងសត្វជ្រូកចាំជាតិទៅយល់ សប្ដិប្រាប់សាច់ញាតិ កូនចៅថា “ឪពុក ម្ដាយ” ដែលស្លាប់ទៅហើយនោះមក ចាប់ជាតិជាសត្វជ្រូក ភាគច្រើនសត្វ ជ្រូកបែបនេះតែងតែរស់នៅក្នុងវត្ដអារាម ដែលជាសត្វជ្រូកខុសប្រក្រតីពីសត្វជ្រូក ដទៃ ដូចជាមានម្រាមជើង៥ ឬម្រាម ជើង៣ ដែលអ្នកចិញ្ចឹមចាត់ទុកថា ជា សត្វជ្រូកចង្រៃនាំមកផលអាក្រក់ដល់ គ្រួសារទើបយកទៅវត្ដព្រលែងចោល ។ ភាគច្រើនជ្រូកទាំងនោះអ្នកកាប់សាច់ លក់ក៏មិនហ៊ានធ្វើដែរ ចិញ្ចឹមរហូតដល់ ចាស់ងាប់យកទៅកប់ ។
ដោយហេតុនោះហើយនៅពេលដែល សាច់ញាតិយល់សប្ដិឃើញថា “ឪពុក ម្ដាយចាប់កំណើតជាសត្វជ្រូករស់នៅទី នោះក៏នាំគ្នាទៅមើលថែផ្ដល់ចំណីគ្រប់ គ្រាន់ហើយពេលងាប់ទៅក៏បានធ្វើផ្នូរកប់ សមរម្យដូចជាមនុស្សអ៊ីចចឹងដែរ” ៕