វ៉ាស៊ីនតោន​ប្រកាសអាសន្ន​ពេល​ចិន​មាន​នាវាមុជទឹក​ច្រើនជាង​អាមេរិក

0

​បច្ចុប្បន្ន​ចិន​មាន​នាវាមុជទឹក​ធម្មតា និង​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​បរមា ណូ​ច្រើនជាង​អាមេរិក​ទៅទៀត មិន​ត្រឹម តែប៉ុណ្ណោះ​ចិន​បង្កើន​ការផលិត​បន្ថែម នាវាមុជទឹក​ទំនើបៗ​ជាច្រើន​បន្ថែមទៀត​។
​កម្លាំង​ទាហានជើងទឹក​អាមេរិក​កាល ពីថ្ងៃ​ទី​២៦ ខែកុម្ភៈ បានប្រកាស​អាសន្ន ពី​សកម្មភាព​ខាងលើ​នៅក្នុង​សភា ។ លោក​Joseph Mulloy មេបញ្ជាការរង កងទ័ពជើងទឹក​អាមេរិក​បាន​បញ្ជាក់ថា នៅពេលនេះ​ចិន​មាន​ចំនួន​នាវាមុជទឹក ច្រើនជាង​អាមេរិក​ប៉ុន្ដែ​គុណភាព​និង ប្រសិទ្ធភាព​នៅ​មិនទាន់​ប្រៀប​ស្មើ​អា​មេ រិ​ក​នៅឡើយ​ទេ ប៉ុន្ដែ​នៅពេល​ដ៏​ខ្លី​ខាងមុខ បច្ចេកវិទ្យា​នាវាមុជទឹក​របស់​ចិន​អាច ប្រៀបផ្ទឹម​ជាមួយ​អាមេរិក​បាន ។​a5

​តួលេខ​ពិតប្រាកដ​របស់​នាវាមុជទឹក ចិន​មិន​ច្បាស់​នោះឡើយ ប៉ុន្ដែ​របាយ ការណ៍​កាលពី​ឆ្នាំ​២០១៤ របស់​ក្រសួង ការពារជាតិ​អាមេរិក​បានបង្ហាញ​ឱ្យ ឃើញថា ចិន​មាន​នាវាមុជទឹក​កំពុង ដំណើរការ​៦០​គ្រឿង នាវាមុជទឹក​វាយ ឡើងគោក​៥៥​គ្រឿង​ធុន​ធំ ។​
​លោក​Joseph Mulloy បានបញ្ជាក់ ទៀតថា បច្ចុប្បន្ន​ចិន​កំពុងតែ​ពង្រីក​ទីតាំង ធ្វើ​សកម្មភាព​នៅតាម​ដែនសមុទ្រ​ជា មួយ​នឹង​នាវាមុជទឹក​ទំនើបៗ​របស់ខ្លួន ។​a4

​កន្លងមក​ថ្មីៗ​ចិន​ទើបតែ​បាន​សាក ល្បង​នាវាមុជទឹក​៣​គ្រឿង​ផ្សេងគ្នា​នៅ មហាសមុទ្រ​ឥណ្ឌា​ហើយ​ការសាកល្បង នាវាមុជទឹក​យុទ្ធសាស្ដ្រ​បំពាក់​កាំជ្រួច មី​ស៊ី​ល​ឆ្លង​ទ្វីប​ធ្វើឡើង​រយៈពេល​៩៥​ថ្ងៃ​។
​រយៈពេល​កន្លងមក​ម​ន្ដ្រី​យោធា​អា​មេ រិ​ក​តែងតែ​ព្រមាន​ពី​សកម្មភាព​ប្រកួត ប្រជែង​សព្វាវុធ​របស់​ចិន​នៅក្នុង​តំបន់ ហើយ​អាមេរិក​ចាំបាច់​ត្រូវតែ​រក្សា​ឱ្យបាន ជា​ប្រទេស​មហាអំណាច​យោធា បច្ចេក វិទ្យា​សព្វាវុធ​មិនត្រូវ​ទុកឱ្យ​ប្រទេស​ណាមួយ​តាម​ទាន់​នោះឡើយ ដូចជា​ចិន​និង រុស្ស៊ី​ជាដើម​។​a3

​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន បង្ហាញ​ការព្រួយបារម្ភ​ពី​សកម្មភាព​ពង្រីក ទីតាំង​ធ្វើ​សកម្មភាព​ក៏ដូចជា​បង្កើន​ចំនួន សព្វាវុធ​នៅតាម​ដែនសមុទ្រ​អាច​បង្ក​ឱ្យ តំបន់​ទាំងមូល​ធ្លាក់​ក្នុង​អសន្ដិសុខ ។ ប​ច្ចុ ប្បន្ន​ចិន​មាន​វិវាទ​ជាច្រើន​ជាមួយ​ប្រទេស ជិតខាង​ទាំង​នៅ​ដែនសមុទ្រ​ភាគ​ខាង ត្បូង​និង​ភាគ​ខាងកើត ។​a2

​នៅពេលនេះ​អាមេរិក​ត្រូវតែមាន វិធានការ​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​នៅ ក្នុង​តំបន់​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត បើ​មិន​ដូច្នោះ​ទេ​នៅពេល​ដ៏​ខ្លី​ខាងមុខ មហាអំណាច​ទី​១​នៅលើ​ពិភពលោក របស់​អាមេរិក​អាច​ប្រឈម​នឹង​ការបាត់ បង់​ធ្លាក់​ចូលក្នុង​ដៃ​ចិន​ជាក់​ជាមិនខាន​។ ចំណុច​ទាំងនោះ​ហើយ​ទើប​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា បាន​អនុវត្ដ​គោ​លន​យោ បាយ​មកកាន់​

a1តំបន់​អាស៊ី​ក្នុង​គោលដៅ ឡោមព័ទ្ធ​ឥទ្ធិពល​របស់​ចិន ។ អាមេរិក បាន​បង្កើន​សម្ព​ន​មិ​ត្ដ​ជាមួយ​ប្រទេស​ជិត ខាង​ចិន និង​ផ្ដល់ជំនួយ​យ៉ាងច្រើន​ដល់ ប្រទេស​ទាំងនោះ​ដើម្បី​ការពារ​អធិបតេយ្យ ភាព​ទប់ស្កាត់​ការពង្រីក​អំណាច​គ្រប់គ្រង នៅតាម​ដែនសមុទ្រ​ដែលមាន​វិវាទ​ជាមួយ​ចិន ៕